Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជា​បុគ្គលិក​រោងចក្រ​កាត់ដេរ​សោះ មក​អះអាង​ខ្លួន​ជា​អាវុធហត្ថ ដក​កាំភ្លើង​គំរាមជនរងគ្រោះ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណុច​ផ្តុំ​ផ្សារ​ថ្មី ត្រូវ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​

​ភ្នំពេញ​៖ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ សុខ ណា​ម៉ាលី​ដូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​បុគ្គលិក​រោង​ចក្រ​កាត់ដេរ ដែល​បង្កហេតុ​ដក​កាំភ្លើង​គំរាម ជនរងគ្រោះ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​បាន​អះអាង​ខ្លួន​ជា​អាវុធហត្ថ កើតហេតុ​នៅ​ចំណុច​ផ្តុំ​ផ្សារ​ថ្មី​។

​នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ កងរាជអាវុធហត្ថ បានប្រកាស​ព័ត៌មាន​ជូន​សាធារណជន និង​អ្នកសារព័ត៌មាន​ជ្រាប អំពី​បុគ្គល​ដែល​បង្កហេតុ​ដក​កាំភ្លើង និង​បាន​អះអាង​ខ្លួន​ជា​អាវុធហត្ថ កើតហេតុ​នៅ​ចំណុច​ផ្តុំ​ផ្សារ​ថ្មី ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១ ដែលមាន​ឈ្មោះ សុខ ណា​ម៉ាលី​ដូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​បុគ្គលិក​រោង​ចក្រ​កាត់ដេរ ទីលំនៅ​ផ្ទះ​លេខ​១២​អឺ​សូន្យ ផ្លូវ​លេខ​៨៨ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវបាន​មន្ត្រីនគរបាល​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ក្រោម​ការដឹកនាំ និង​សម្របសម្រួល​ដោយ​លោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​ជម្រាបជូន​សាធារណជន អ្នកសារព័ត៌មាន​ជ្រាបថា បុគ្គល​ដែល​បង្កហេតុ​ដក​កាំភ្លើង និង​បាន អះអាង​ខ្លួន​ជា​អាវុធហត្ថ កើតហេតុ​នៅ​ចំណុច​ផ្ដុំ​ផ្សារ​ថ្មី ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១ ដែលមាន​ឈ្មោះ សុខ ណា​ម៉ាលី​ដូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​បុគ្គលិក​រោង​ចក្រ​កាត់ដេរ ទីលំនៅ​ផ្ទះ​លេខ​១២​អ៊ី​សូន្យ ផ្លូវ​លេខ​៨៨ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវបាន​មន្ត្រីនគរបាល​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ក្រោម​ការដឹកនាំ និង​សម្រប សម្រួល​ដោយ​លោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី ភ្នំពេញ​។​

​កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ កន្លងទៅនេះ កងរាជអាវុធហត្ថ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន និង​បានបញ្ជាក់​ច្បាស់​ថា ក្នុងករណី​បុគ្គល​ណា​ប្រព្រឹត្ត​ល្មើសច្បាប់ ត្រូវតែ បញ្ជូន​បុគ្គល​នោះ​ទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់ ដូច​ទិស​ស្លោក​ដែល​បាន​ដាក់ចេញ​៖ ចំពោះ​ប្រទេសជាតិ​ត្រូវតែ​ការពារ​! ចំពោះ​ប្រជា​ត្រូវតែ​បម្រើ​! ច្បាប់​ត្រូវតែ​គោរព​! បទល្មើស​ត្រូវតែ​បង្ក្រាប​។

​ឆ្លៀត​ក្នុងឱកាស​នេះ កងរាជអាវុធហត្ថ ក៏​សូម​អំពាវនាវ​ដល់​បុគ្គល​គ្រប់រូប សូម​ចូលរួម គោរព​ច្បាប់​ទាំងអស់គ្នា ដើម្បី​រក្សាបាន​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​។ អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូមអ្នក​សារព័ត៌មាន និង​សាធារណជន មេត្តា ជ្រាប​ជា​ព័ត៌មាន​។​

​កងរាជអាវុធហត្ថ​បានឃើញ ក្នុង​បណ្ដាញ​ព័ត៌មាន​សង្គម ហ្វេ​ស​ប៊ុ​ក គណនី​ឈ្មោះ “​ព័ត៌មាន​ទាន់​ហេតុការណ៍​” បាន​សរសេរ​អត្ថបទ​មួយ​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១ ថា “​គ្រាន់តែ​គ្រោះថ្នាក់​ចរាចរណ៍​សោះ​លោក​នាយករង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ​ដក​កាំភ្លើង​គំរាម​យុវជន​ម្នាក់​”​។​

ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​ជម្រាប ជូន​សាធារណជន អ្នកសារព័ត៌មាន ជ្រាបថា កងរាជអាវុធហត្ថ បានធ្វើ​ការចុះ​ត្រួតពិនិត្យ ស្រាវជ្រាវ​ករណី​រឿងហេតុ​ខាងលើនេះ ដល់​កន្លែងកើតហេតុ​តាម​នីតិវិធី​។ មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ បាន​បញ្ជាក់ថា បុគ្គល​ដែល​បង្កហេតុ​ដក​កាំភ្លើង​នៅ​ផ្តុំ​ផ្សារ​ថ្មី ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ វេលា​ប្រមាណ​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១ មានឈ្មោះ សុខ ណា​ម៉ាលី​ដូ ភេទ​ប្រុស ថ្ងៃខែ​ឆ្នាំ​កំណើត​៖ ១៧-០៨-១៩៩៣ មាន ទីលំនៅ​ផ្ទះ​លេខ​១២​អឺ​សូន្យ ផ្លូវ​លេខ​៨៨ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ បុគ្គល​ឈ្មោះ សុខ ណា​ម៉ាលី​ដូ មិនមាន​ឈ្មោះ​នៅក្នុង​ក្របខ័ណ្ឌ​របស់​កងរាជអាវុធហត្ថ និង​អាវុធ​ខ្លីម៉ាក់​កា​៥៩ លេខ​២៩៩៩ ក៏​មិនមាន​នៅក្នុង​បញ្ជី​គ្រប់គ្រង​របស់​កងរាជអាវុធហត្ថ​ផងដែរ​។

​ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​គោលជំហរ បុគ្គលិក​នៃ​កងរាជអាវុធហត្ថ​រូប​ណា​ដែល​ប្រព្រឹត្ត​នូវ​កំហុសឆ្គង ល្មើស​វិន័យ​កងទ័ព ត្រូវតែ​អនុវត្ត​ទណ្ឌកម្ម​វិន័យ ដូច​មានចែង​ក្នុង​បទ​ប្បញ្ញត្តិ​នៃ​បទ​វិន័យ​ទូទៅ និង​លក្ខន្តិកៈ​ទូទៅ​សម្រាប់​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ​។ ក្នុងករណី​បុគ្គល​ណា​ប្រព្រឹត្ត​ល្មើសច្បាប់ ត្រូវតែ​បញ្ជូន​បុគ្គល​នោះ​ទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់ ដូច ទិស​ស្លោក​ដែល​បានដាក់​ចេញ​នាពេល​កន្លងទៅ “​ចំពោះ​ប្រទេសជាតិ​ត្រូវតែ​ការពារ ចំពោះ​ប្រជា​ត្រូវតែ​បម្រើ ច្បាប់​ត្រូ វ តែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប​”៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×