Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក បញ្ជូន​ក្រុម​ជំនាញ ទៅ​រុករក និង​ស៊ើបអង្កេត​ការធ្លាក់​យន្តហោះ Boeing 737-500 ខណ​:​ប្រអប់​ខ្មៅ​រកឃើញ​១

spot_img

​ភ្នំពេញ​៖ សារព័ត៌មាន CNA នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៣ ខែមករា ឆ្នាំ​២០២១ បានចេញ​ផ្សាយ​ឲ្យ​ដឹងថា បើតាម​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ដឹកជញ្ជូន នៃ​សហរដ្ឋអាមេរិក បានប្រកាស​ឲ្យ​ដឹងថា ក្រុមការងារ និង​អ្នកជំនាញ ៣​រូប នឹងត្រូវ​បញ្ជូន​ទៅកាន់​រដ្ឋធានី​ហ្សា​ការ​តា នៃ​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ចូលរួម​ក្នុងការ​ស៊ើប​អង្ក​ត ជាមួយ​អាជ្ញាធរ​ឥណ្ឌូណេស៊ី លើ​សោកនាដកម្ម​ធ្លាក់ យន្ដហោះ Boeing 737-500 ចូលក្នុង​សមុទ្រ​ជ្វា នា​រយ​:​ពេល ៤​នាទី​ក្រោយ​ហោះ​ចេញពី អាកាសយានដ្ឋាន​ក្នុង​រដ្ឋធានី​ហ្សា​ការ​តា ។​

​អាជ្ញាធរ​សហរដ្ឋអាមេរិក បានប្រកាស​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ថា ការបញ្ជូន​ក្រុម​ជំនាញ ទៅកាន់​ប្រទេស​ឥណ្ឌូណេស៊ី​នេះ គឺ​ដើម្បី​ការងារ​មនុស្សធម៌ ចូលរួម​ក្នុងការ​ស៊ើប​អង្ក​ត​លើ សោកនាដកម្ម​ធ្លាក់​យន្ដហោះ​ដឹក​មនុស្ស ៦២​នាក់ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេស៊ី ស្រ៊ី​វី​ចា​យ៉ា (Sriwijaya) ចូលក្នុង​សមុទ្រ​ជ្វា កាលពី​ថ្ងៃ​សៅរ៍ ទី​០៩ ខែមករា កន្លងទៅនេះ ។

​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៉ី កាលពី​ម្សិលមិញ (១២ មករា ២០២១) បាន​រកឃើញ ប្រអប់​ខ្មៅ​ផ្ទុក​ទ​ន្និ​ន័យ នៃ​យន្តហោះ​អាកាសចរណ៍ Sriwijaya នេះ និង​បាន​ស្រង់​វា​ចេញពី​ក្នុង​សមុទ្រ​ហើយ ដោយ​រំពឹងថា អាច​នឹង​រកឃើញ ប្រអប់​ខ្មៅ​ផ្ទុក​សំឡេង​មួយទៀត នៅក្នុងពេល​ឆាប់ៗ​នេះ​។ បច្ចុប្បន្ន​ក្រុម​អ្នក​ជួយសង្គ្រោះ មាន​គ្នា​សរុប ៣,៦០០​នាក់​, ឧទ្ធម្ភាគចក្រ ១៣​គ្រឿង​, នាវា​ខ្នាត​ធំ ៥៤​គ្រឿង និង​ទូក​ខ្នាតតូច ២០​គ្រឿង នៅតែ​បន្ត​ប្រតិបត្តិការ​ជួយសង្គ្រោះ ដោយ​ពួកគេ​បាន​ស្រង់​បំណែក​សាកសព​ចេញពី​ទឹកសមុទ្រ ដែលមាន​ជម្រៅ ២៣​ម៉ែត្រ​ជា​បន្តបន្ទាប់ ៕ រក្សា​សិទ្ធិ​ដោយ​: ពិសិដ្ឋ CEN​

spot_img
×