Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សួនច្បារ​ថ្មី​ធំ ជាង​មុនត​ភ្ជាប់​ជាមួយ​សួនច្បារ​ចាស់ មាត់បឹង​តាកែវ សម្រេចបាន ៨៥%​ហើយ គ្រោង​នឹង​បញ្ចប់​នៅមុន​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ

​តាកែវ​៖ សមិទ្ធផល​ថ្មី​មួយ​ទៀតហើយ​នៅក្នុង​ខេត្តតាកែវ​ដែល​ត្រូវ​សម្រេចបាន​នៅ​ដើមឆ្នាំ​២០២១​នេះ កំពុងមាន​ការគាំទ្រ​និង​ចាប់អារម្មណ៍​ខ្លាំង ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តតាកែវ ជាមួយ​ការកែលំអរ​ពង្រីក​សួនច្បារ​មាត់បឹង​តាកែវ​ឲ​កាន់​តែមាន​សភាព​ធំ​ទូលាយ និង​មាន​សោភ័ណភាព​ស្រស់ស្អាត ឡើង​ថែម​មួយកម្រិត​ធំ​ទៀត ក្នុងការ​ទាកទាញ​ភ្ញៀវ​ទេសចរណ៍ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្ត បាន​មកលេង​កំសាន្ត ធ្វើ​លំ​ហាត់ប្រាណ ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ បែប​បរិយាកាស​ធម្មជាតិ​មាត់បឹង​តាកែវ ។​

​ជាមួយនិង​ការ​ប្រែ​មុខមាត់​ថ្មី​លើ​ការអភិវឌ្ឍន៍​នៅក្នុង​ខេត្តតាកែវ​នេះ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​យើង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី ១៣ ខែមករា ឆ្នាំ​២០២១​នេះ​ថា ពិតណាស់​ក្នុង​ខេត្តតាកែវ បាន​នឹង​កំពុង​ឈានទៅរក​ចំណុច​អភិវឌ្ឍន៍​ទៅ​មុខជា​បន្តបន្ទាប់ មិនថាតែ​សួនច្បារ​ធំៗ​ទាំងនេះ​នោះទេ គឺមាន​ប្រព័ន្ធ​ហេ​ដ្ឋា​រចនាសម្ព័ន​លើផ្លូវ​ថ្នល់​កៅស៊ូ និង​ថ្នល់​ប៉េ​តុង​ជាច្រើន​ខ្សែ ដែល​កំពុងផ្តល់​ភាពងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើចរាចរ​លើ​ដងផ្លូវ ដឹកទំនិញ​កសិផល​ម​ក​លក់​នៅតាម​ទីផ្សារ​នានា​ផងដែរ លើសពីនោះ​ទៀត​ការស្តារ​នៅ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​និង​ប្រព័ន្ធ​លូរ​បង្ហូរទឹក​មិន​ឲ្យ​លិច​នេះ ក៏បាន​ធ្វើ​ឲ្យ​ហាងឆេង​ដី​របស់​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​មានការ​កើនឡើង​មួយកម្រិត​ថែមទៀត​ផងដែរ ។

​ឯកឧត្តម អ៊ូច ភា បន្តថា​នៅ​ដើមឆ្នាំ​២០២១​នេះ គឺ​យើង​បានសម្រេច​នៅ​ការកែលំអរ​ពង្រីក​សួនច្បារ​ថ្មី​នេះ​គឺ​សម្រេចបាន ៨៥%​ហើយ និង​គ្រោង​បញ្ចប់​គម្រោង​នេះ​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ ហើយ​មិនតែប៉ុណ្ណោះ​ខេត្ត​ក៏បាន​ពង្រីក​ប្រព័ន្ធ​សរសៃឈាម​សេដ្ឋកិច្ច ដែល​អាច​និយាយបានថា ជាការ​ជួសជុល ចាក់​ពង្រីក​ថ្នល់​កៅស៊ូ​ប្រភេទ DBST ជាច្រើន​ខ្សែ​ថែមទៀត​នៅតាម​តំបន់​ជាយក្រុង​ដូន​កែវ ត​ភ្ជាប់​ជាមួយ​បណ្តារ​ស្រុក​ផ្សេងៗ​នៅជាប់​គ្នា ដើម្បី​សម្រួល​ដល់​ការងារ​ដឹកជញ្ជូន​ផលិតផល កសិផល ស្រូវ ដំណាំ បន្លែបង្ការ ផ្សេង យកមកចែក​ចាយ​លក់​នៅតាម​ទីផ្សារ​ធំ​នៅក្នុង​ចំនុចកណ្តាល​នៃ​បេះដូង​ខេត្តតាកែវ​តែម្តង​។​
​ទន្ទឹម​និង​ការទទួលបាន​នូវ​សមិទ្ធិផល​ថ្មីៗ​នេះដែរ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា មេត្តា​ចូលរួម​ថែរក្សា​ឲ្យ​បាន​ចំពោះ​ការសម្អាត​បរិស្ថាន​ល្អ​ស្អាត​នេះ​សម្រាប់​សួនច្បារ ដោយឡែក​សម្រាប់​ផ្លូវថ្នល់ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​លើ​ដងផ្លូវ មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទាំងអស់គ្នា​ឲ​បាន​ខ្ជ​ប់​ខ្ជួន រួមគ្នា​ជាមួយនិង​រាជរដ្ឋាភិបាល​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ កាត់បន្ថយ​អាត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​ឲ​ធ្លាក់​មក​នូវ​កម្រិត​ទាប​បំផុត ៕ រក្សា​សិទ្ធិ​ដោយ​៖​តាកែវ​

×