ភ្នំពេញៈ មនុស្សចំនួន ៦៥នាក់បានស្លាប់ និងរបួសចំនួន ១៤៦នាក់ (ធ្ងន់ចំនួន ១០០នាក់) នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលសារព័ត៌មាន CEN ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។
របាយការណ៍បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានលើកឡើងចំនួន ៣លើក ស្លាប់ ៣នាក់ និងរបួសចំនួន ៥នាក់ ក្នុងនោះរបួសស្រាល ២នាក់ និងររបួសធ្ងន់ ៣នាក់។
ទាក់ទងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ របាយការណ៍បានបង្ហាញថា នៅក្នុងរយៈពេល ១២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១១១២៩នាក់ ក្នុងនោះម៉ូតូចំនួន ៨៣៣៣គ្រឿង និងរថយន្តចំនួន ២៧៩៦គ្រឿង រថយន្តតូច ២២៧៦គ្រឿង និងធំ ៥២០គ្រឿង៕ រក្សសិទ្ធិដោយដោយ ៖ ចេស្តារ