Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​ឆបោក​ម្នាក់ បាន​ប្រឌិត​ព័ត៌មាន​ថា​ម្តាយ​លោក​អភិបាលខណ្ឌ​សែន​សុខ​ទទួលមរណភាព ហើយ​ដើរ​តាម​បណ្តា​ទីតាំង​អាជីវកម្ម​នានា ក្នុង​ខណ្ឌ​សែន​សុខ ដើម្បី​សុំ​ថវិកា​ចូល​បុណ្យ​

​ភ្នំពេញ​៖ លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ​ដាក់​ពាក្យបណ្តឹង​ប្តឹង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន សុខ អោយ​ចាត់​វិធា​ការ​តាមច្បាប់​ចំពោះ​ជន​ឆរ​បោក​ម្នាក់​ដែល​ព្រហើន​ហ៊ាន​ប្រមាថ​អាយុជីវិត​ម្តាយ​លោ​កថាស្លាប់​ហើយ​ដើរ​រៃអង្គាស​លុយ​យកទៅ​ចូលរួម​បុណ្យសព នៅ​ខេត្ត​ត្បូងឃ្មុំ​។​

បុគ្គល​ម្នាក់ ហ៊ាន​ដើរ​បំភ្លៃ​ព័ត៌មាន​រហូតដល់​ប្រមាថ​អាយុជីវិត​អ្នក ដទៃ​ថា​ស្លាប់ ដើម្បី​ឆបោក​អ្នកដទៃ រកលុយ​មក​បំពេញតម្រូវកា​រ​ខ្លួនឯង ទាំង​ល្មើសច្បាប់ ប៉ះពាល់​សិទ្ធិ​អ្នកដទៃ រហូតដល់​ថ្នាក់ដឹកនាំ​ទៀតផង​។ ជាក់ស្ដែង​មាន​បុគ្គល​ម្នាក់ បាន​ដើរ​បំប៉ោង​ភូតកុហក់ អាជីវករ នានា​តាម​ផ្សារ ថា ម្ដាយ​របស់លោក ម៉ូ​វ ម៉ានិត អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ បានទទួល មរណភាព រួចហើយ​បុគ្គល​នោះ ដើរ​តាម​កន្លែង​ទីតាំង​លក់ដូរ ដើម្បី​សុំ​ថវិកា​យកមក​ចូល បុណ្យ ។ ប៉ុន្តែ​ករណីនេះ​មិនមែនជា​ការពិត​ទេ​។​

​លោក ម៉ូ​វ ម៉ានិត អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​សែន សុខ ចេញមុខ​ធ្វើការ​បដិសេធ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ខ្ញុំបាទ ម៉ូ​វ ម៉ានិត សូម​ធ្វើការ​បញ្ជាក់ជូន​សាធារណ ជន​មេត្តា​ជ្រាបថា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ នេះ​មាន​ជន​ឆបោក​បាន​ប្រឌិត​ព័ត៌មាន​ថា​ម្តាយ​របស់ខ្ញុំ​បានទទួល​មរណភាព ហើយ​ដើរ​តាម​បណ្តា​ទីតាំង​អាជីវកម្ម​នានា​ក្នុង​ខណ្ឌ​សែន​សុខ​ដើម្បី​សុំ​ថវិកា​ចូល​បុណ្យ ។ លោក​ម៉ូ​វ មានិត បាន​បញ្ជាក់ថា ខ្ញុំ​សូម​ធ្វើការ​ថ្កោលទោស​ចំពោះ​ជន​ដែល​បាន​ប្រឌិត​ព័​ត៌ មាន​នេះ ក្នុងន័យ​បោក ប្រាស់ យក​ថវិកា​ពី សាធារណជន​។ ជាមួយគ្នានេះ ខ្ញុំ​បានដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន សុខ​ដើម្បី​ចាប់ខ្លួន​ជន​ឆបោក​នេះ​មក​ផ្តន្ទា ទោស​តាមច្បាប់​ឲ្យ​ខាន​តែ​បាន ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×