ក្នុងសង្គមសិល្បៈក្នុងប្រទេសជឿនលឿន គេកាន់តែបើកទំហំទូលំទូលាយរឿយៗ នេះហើយជាកត្តាដែលធ្វើឲ្យគំនិតច្នៃប្រឌិត និងសង្គមរបស់ពួកគេរីកលូតលាស់ទៅមុខមិនឈប់ឈរ។ ក្នុងរយៈពេលកន្លងមកនេះ តារាបង្ហាញម៉ូតមិនមានត្រឹមតែជាស្ត្រី ឬមនុស្សប្រុសនោះទេ តែភាពលេចធ្លោគឺនៅលើបុគ្គលភេទទី៣ ដែលមានរូបរាងស្អាតសង្ហារ ហើយមានការដើរបង្ហាញម៉ូតជាលក្ខណៈផ្ទាល់ខ្លួន ហើយទាក់ទាញ។
ក្នុងសង្គមរីកចម្រើន ការបើកចិត្តឲ្យទូលាយទទួលយកគំនិតថ្មីៗគឺជាកត្តាដែលធ្វើឲ្យសង្គមមួយនោះគ្មានថ្ងៃឈប់នៅមួយកន្លែង ឬដើរបកក្រោយ នេះជាអ្វីដែលគួរក្លាយជាគំរូសម្រាប់ការកែច្នៃ និងឆ្ពោះទៅមុខ៕ ក្ខិណី