Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខួប ៣៦​ឆ្នាំ នៃ​ជីវិត​នាយករដ្ឋមន្ត្រី​របស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន ក្នុង​បុព្វហេតុ​ប្រយោជន៍​ជាតិ សម្ដេច​លះបង់​គ្រប់យ៉ាង សូម្បីតែ​ជីវិត​ផ្ទាល់ខ្លួន​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​រដ្ឋសភា​ក្នុងសម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី (​នាយករដ្ឋមន្ត្រី​) នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នា​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​១៩៨៥, ហើយ​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ នេះ គឺជា​ខួប ៣៦​ឆ្នាំ ដែល​បុរស​ខ្លាំង​កម្ពុជា សម្តេច​តេ​ជោ សែន បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី (១៤ មករា ១៩៨៥-១៤ មករា ២០២១) ។​

​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​គូសបញ្ជាក់ថា ការទទួលបាន​តំណែង​ជា​នាយករដ្ឋមន្ត្រី​នេះ បន្ទាប់ពី​សម្តេច​បាន​បំពេញភារកិច្ច​ជា​រដ្ឋមន្ត្រីការបរទេស ជា​ឧបនាយករដ្ឋមន្ត្រី រយៈពេល ៦​ឆ្នាំ ហើយក៏​បាន​បំពេញ​មុខនាទី ជា​នាយករដ្ឋមន្ត្រី ស្តីទី ជាង ៣​ខែ ពេលដែល លោក ចាន់ ស៊ី ចេញទៅ​ព្យាបាល​ជំងឺ និង​ទទួលមរណភាព​នៅ​ទីក្រុង​មូ​ស្គូ សហភាពសូវៀត ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ក្លាយជា​នាយករដ្ឋមន្ត្រី តាំងពី​មាន​វ័យក្មេង​ជាងគេ ហើយ​បន្ត​កាន់តំណែង​រហូត​ក្លាយជា​នាយករដ្ឋមន្ត្រី មាន​អាយុ​ច្រើនជាងគេ ។ តំណែង​ជា​នាយករដ្ឋមន្ត្រី​លើកដំបូង​របស់​សម្តេច ទទួលបាន​ការគាំទ្ររ​បស់​ថ្នាក់ដឹកនាំ​បក្ស និង​រដ្ឋ ។ ជាពិសេស គឺ​សម្តេច ហេង សំរិន​, សម្តេច ជា ស៊ីម​, លោក សាយ ភូ​ថង និង​លោក ជា សុទ្ធ​។​ល​។​

​ដោយឡែក ឯកឧត្តម ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​វ័យក្មេង​នៅ​កម្ពុជា បាន​លើក​ពី​វីរភាព​នៃ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ថា ក្នុងតួនាទី​ជា​មេដឹកនាំ​សម្តេច​តេ​ជោ តែង​តម្កល់​ប្រយោជន៍​ជាតិ និង​មាតុភូមិ​ជា​អាទិភាព​ខ្ពស់បំផុត ហើយ​ដើម្បី​បុព្វហេតុ​ទាំងនេះ​សម្តេច​ហ៊ាន​លះបង់​គ្រប់បែបយ៉ាង សូម្បីតែ​ជីវិត ។​

​លោក ហ៊ុន ម៉ា​នី ដែលជា​កូនប្រុស​ទី​៣​របស់​សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ពី​វីរភាព​នៃ​ការដឹកនាំ​របស់ សម្តេច​តេ​ជោ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ «​ពុក​ជា​គ្រូ ពុក​ជា​ថ្នាក់ដឹកនាំ ហើយ​ពុក​ក៏​ជា​លោកឪពុក ដែលមាន​ព្រហ្ម​វិហារធម៌ ។ មិន​ថា ពុក​ឋិត​ក្នុងតួនាទី​អ្វី ពុក​តែង​តម្កល់​ប្រយោជន៍​ជាតិ និង​មាតុភូមិ ជា​អាទិភាព​ខ្ពស់បំផុត​។ ក្នុង​បេសកកម្ម​នេះ ពុក​ហ៊ាន​លះបង់​គ្រប់បែបយ៉ាង សូម្បីតែ​ជីវិត​ផ្ទាល់ខ្លួន​» ៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

×