Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោកយាយ​វ័យ​៧៧​ឆ្នាំ អំពាវនាវ​សុំ​ឲ្យ​សម្តេច​តេ​ជោ ជួយ​រក​យុត្តិធម៌ រឿង​ដីធ្លី​នៅ​ស្រុក​ស្វាយជ្រំ​

​ខេត្តស្វាយរៀង​៖ លោកយាយ​ប៉ាល់ ស៊ាន អាយុ​៧៧​ឆ្នាំ​រស់នៅ​ភូមិ​ពពារ​ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយជ្រំ រួមជាមួយ​ប្រជាពលរដ្ឋ​៥០​គ្រួសារ បាន​ជួបជុំគ្នា​អំពាវ​សូម​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន មេត្តាជួយ​រក​យុត្តិធម៌ ដោយ​ចោទថា ប្អូនថ្លៃ​ឈ្មោះ​វ័រ ស៊ាន ដែលជា​ភរិយា​អតីត​អភិបាលរង​ខេត្តកោះកុង និង​កូន លួច​ធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​រំលោភ​យក​ដី​លំនៅឋាន​របស់គាត់ ដោយ​អយុត្តិធម៌​។ ការអំពាវនាវ​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ាង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​១២​មករា​២០២១ នៅ​ភូមិ​ពពារ​ឃុំ​ស្វាយ​ធំ​ស្រុក​ស្វាយជ្រំ មូលហេតុ​ដោយមាន​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះទៅ​អនុវត្ត​សាលដីកា​របស់​សាលា​កំពូល ដោយ​ក្រុម​ប្រជាពលរដ្ឋ​និង​លោក​មេភូមិ ចោទថា​អយុត្តិធម៌​ណាស់​សូម​ឲ្យ​សម្តេច​តេ​ជោ ជួយ​រក​យុត្តិធម៌​ជូន​លោកយាយ​ប៉ាល់​ស៊ាន​ផង​។

​បើតាម​លោកយាយ​ប៉ាល់ ស៊ាន បាន​រៀបរាប់​ដំណើររឿង​ថា ដី​លំនៅឋាន​ទំហំ ១៤៧០​ម៉ែត្រក្រឡា (​ទទឹង​២៤,៥​ម៉ែត្រ​បណ្តោយ​៦០​ម៉ែត្រ​)​នេះ លោកយាយ​បាន​ដូរ​ដីស្រែ​ទំហំ​៣០​ម៉ែត្រ​បណ្តោយ​១០០​ម៉ែត្រ ទៅ​ដូរ​ជាមួយ​ឈ្មោះ​ណិ​ប ជួន ភេទ​ប្រុស​អាយុ​៧៥​ឆ្នាំ នៅផ្ទះ​ជាប់​ដី​មានទំនាស់​នេះ​។ ដោយ​ឈ្មោះ​ណិ​ប ជួន ចង់បាន​ដី​ធ្វើស្រែ ធំ ចំណែក​លោកយាយ​ចង់បាន​ដី​ធ្វើ​លំនៅឋាន​ជាប់​ថ្នល់ ងាយស្រួល​លក់ដូរ​ទើប​ដូរ​ដីស្រែ​គ្នា​។ លោកយាយ​ប៉ាល់ ស៊ាន បន្តទៀតថា កាលពី​ឆ្នាំ​១៩៨០ រដ្ឋ​បាន​ចែក​ដីស្រែ​ទទឹង​ខាងកើត​៦១​ម៉ែត្រ​ខាងលិច​៥៥​ម៉ែត្រ​ខាងត្បូង​៣៨​ម៉ែត្រ​ខាងជើង​៦០​ម៉ែត្រ​
​លុះដល់​ឆ្នាំ​១៩៨៦​ប្អូនប្រុស​ឈ្មោះ​ប៉ាល់ សាន អតីត​អភិបាលរង​ខេត្តកោះកុង បាន​មកសុំ​ដោះដូរ​ដីស្រែ​របស់​លោកយាយ​ខាងលើ ដើម្បី​សង់​ជា​ភូមិ​ទុក​មក​រស់នៅ លោកយាយ​ក៏​យល់ព្រម​ដោះដូរ ដោយ​ឈ្មោះ​ប៉ាល់ សាន បាន​ទិញ​ដី​ក្បែរ​គ្នា​ក្នុងភូមិ​ឲ្យ​លោកយាយ​។ ហើយ​នៅ​ឆ្នាំ​១៩៨៨ លោកយាយ​ក៏បាន​យក​ដីស្រែ​ទំហំ​៣០​ម៉ែត្រ​បណ្តោយ​១០០​ម៉ែត្រ​ទៅសុំ​ដូរ​ដីស្រែ​របស់​ឈ្មោះ​ណិ​ប ជួន ទំហំ​ទទឹង​២៤,៥​ម៉ែត្រ​បណ្តោយ​៦០​ម៉ែត្រ ដែល​នៅ​ខាងជើង​ជាប់​ដី​ភូមិ​ដែល​លោកយាយ​បាន​ដូរ​ឲ្យ​ប្អូន​ឈ្មោះ​ប៉ាល់ សាន សុំ​ដូរ​សម្រាប់​សង់ផ្ទះ​រស់នៅ​ផ្ទាល់ខ្លួន​។ លោកយាយ​បាន​បញ្ជាក់ថា ការដោះដូរ​ដីស្រែ ជាមួយ ណិ​ប ជួន ទទឹង​២៤,៥​ម៉ែត្រ​បណ្តោយ​៦០​ម៉ែត្រ​នេះ គឺមាន​ធ្វើ​កិច្ចសន្យា ដូរ​ដី​ចុះ​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​១៩៨៨ ដោយមាន​លោក​មេភូមិ​ពពារ​ដឹងឮ ។​

​នៅពេល​លោកយាយ​ដូរ​ដី​ពី​ឈ្មោះ​ជួន បាន ស្រាប់តែ​ឈ្មោះ​ប៉ាល់ សាន មកសុំ​ដូរ​ដី​លោកយាយ​ម្តងទៀត ដោយ​លួងលោម​ថា បង​ឯង​ដូរ​ដីស្រែ​នេះ​ឲ្យ​ខ្ញុំ​ទៀត​ទៅ ហើយ​បង​ឯង​សង់ផ្ទះ​រស់នៅ​លើដី​នេះ​ទៅ​ដូចជា​ចាំ​ដី​ឲ្យ​ខ្ញុំ​ផង​ដោយ​ការ​អង្វ របស់​ប្អូន​លោកយាយ​ក៏​សុខចិត្ត​ដូរ​ឲ្យ​ទៀត ឈ្មោះ​ប៉ាល់ សាន បាន​ទៅ​ទិញ​ដី​លំនៅឋាន​របស់​ឈ្មោះ​សូ ផុន ភេទ​ស្រី​អាយុ​៥៨​ឆ្នាំ ដី​ជាប់​ថ្នល់​ដែរ​នៅ​ខាងត្បូង​ដី​បាល់​សាន​ចម្ងាយ​១៥០​ម៉ែត្រ​ទំហំ​១០​ម៉ែត្រ បណ្តោយ​២៨​ម៉ែត្រ​ក្នុងតម្លៃ ៣,០០០​ដុល្លារ លោកយាយ​ក៏​យល់ព្រម​ដូរ​ទៀត ក៏ប៉ុន្តែ​ឈ្មោះ​ប៉ាល់ សាន បាន​ទៅ​ទិញ​ដី​ឈ្មោះ​សូ ផុន នោះ បាន​កក់​ប្រាក់​ចំនួន​៥០០​ដុល្លារ នៅ​ខ្វះ​២,៥០០​ដុល្លារ​មិនទាន់​ឲ្យ​ទៅ​ម្ចាស់​ដី​គេ​គ្រប់​ទេ និង​មិនទាន់បាន​ថ្នូរ​ផង​នៅ​ឆ្នាំ​២០១២ ឈ្មោះ​បាល់ សាន បាន​ហៅ​គ្រឿងចក្រ​មកចាក់​លើដី​លោកយាយ​ដោយ​សំអាងថា បាន​ដូរ​រួចហើយ​ក៏ប៉ុន្តែ​ដី​ថ្នូ​មិនទាន់មាន ទំនាស់​រវាង​ប៉ាល់ សាន​ជាមួយ​ម្ចាស់​ដី​ឈ្មោះ​សូ ផុន កើតមាន​ទា​ប្រាក់​ទិញ​លក់​ដី​ដែល​នៅ​ខ្វះ​បាល់​សា​មិន​ព្រម​ឲ្យ​សោះ​។​

​លុះដល់​ក្នុង​ឆ្នាំ​២០១៣ ឬ​២០១៤ ឈ្មោះ​បាល់ សាន បាន​ស្លាប់ ម្ចាស់​ដី​ឈ្មោះ​សូ ផុន បានមក​ទារប្រាក់​ថ្លៃ​ដី​នៅ​ជំពាក់​២,៥០០​ដុល្លារ ឈ្មោះ​វ័រ ស៊ាន ជា​ប្រពន្ធ​ប៉ាល់ សាន និង​កូនៗ បាន​និយាយថា ចាំ​បុណ្យ​៧​ថ្ងៃ​សិន ពេល​បុណ្យ​ហើយក៏​មិន​ឲ្យ រហូតដល់​បុណ្យ​១០០​ថ្ងៃ ក៏​នៅតែ​មិន​ឲ្យ​ប្រាក់​ម្ចាស់​ដី​ក៏​លក់​ដី​នេះ​ឲ្យ​អ្នកផ្សេង​ទៀត​ទៅ ដូច្នេះ​ដី​ថ្នូ​គឺ​គ្មានទេ​។ ទើប​ទំនាស់​ក៏​ផ្ទុះឡើង​ស្រាប់តែ ឈ្មោះ​វ័រ ស៊ាន​ជា​ប្អូនថ្លៃ និង​កូន បើ​ប្រាប់ថា គេ​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនៈវត្ថុ​លេខ សវ ០០០៣៤៥ ចុះ​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​១៩៩៦ ស្របច្បាប់​មិន​នឹកស្មានថា ប្អូនប្រុស​លួច​ធ្វើ​ប័ណ្ណ​បែបនេះ​សោះ​។ ទើប​លោកយាយ ប៉ាល់ ស៊ាន បានដាក់​ពាក្យបណ្តឹង​មក​តុលាការ​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​រក​យុត្តិធម៌ សុំ​បដិសេធ​ន៍ប​ណ្ណ័​សំគាល់​សិទ្ធិ​ខាងលើ​ដោយមាន​សាក្សី​រស់ អ្នក​ដូរ​ដី​អ្នកលក់​ដី​និង​លោក​មេភូមិ​ជា​សាក្សី​។​

​តុលាការ​សាលាដំបូង​ខេត្តស្វាយរៀង បាន​ឲ្យ​លោកយាយ​ឈ្នះក្តី​និ​បានប្រកាស់​សល​ក្រមរដ្ឋប្បវេណី​លេខ​៤៥(​គ​)​ចុះ​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៦​សម្រេច បង្គាប់​ឲ្យ​មន្ទីរ​រៀបចំ​ចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តស្វាយរៀង ធ្វើការ​កាត់​ដី​ទំហំ​១៤៧០​ម៉ែត្រក្រឡា​ដែលមាន​នៅក្នុង​ប​ណ្ណ័​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ​០០០៣៤៥​ចុះ​ថ្ងៃទី​២២​កក្កដា​១៩៩៦ ទៅ​ឲ្យ​ដើមចោទ​ឈ្មោះ​ប៉ាល់​ស៊ាន​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ចាប់ពីពេលនេះ​តទៅ​។ ក៏ប៉ុន្តែ​សាលក្រម​នេះ​ត្រូវ​ឈ្មោះ​វ័រ ស៊ាន ប្តឹង​ឧទ្ធរណ៍ ហើយ​សាលាឧទ្ធរណ៍​បានសម្រេច ៖​ច្រានចោល​បណ្តឹងឧទ្ធរណ៍​លេខ​២២​ចុះ​ថ្ងៃទី​២០​កក្កដា​២០១៦ របស់​ឈ្មោះ​វ័រ ស៊ាន ។​ហើយ​បាន​តម្កល់​សាលក្រម​រដ្ឋប្បវេណី​លេខ​៤៥«​គ​»​ចុះ​ថ្ងៃទី​២៤​ខែមិថុនា​២០១៦ របស់​សាលាដំបូង​ខេត្តស្វាយរៀង​ទុកជាបានការ​ដដែល​។ ឈ្មោះ​វ័រ ស៊ាន ចុង​ចម្លើយ​មិន​សុខចិត្ត​បានដាក់​ពាក្យបណ្តឹង​សាទុក្ខ​ទៅ​សាលា​កំពូល សាលា​កំពូល​សម្រេច​បញ្ជូន​សំណុំរឿង​រដ្ឋប្បវេណី​លេខ​១៥៩ ចុះ​ថ្ងៃទី​២៦​ខែកក្កដា​២០១៧ របស់​តុលាការ​កំពូល ទៅ​សាលាឧទ្ធរណ៍​ដើម្បី​ជំនុំជម្រះ​ជាថ្មី​ឡើងវិញ​។ គឺ​លោកយាយ​ប៉ាល់ ស៊ាន ដើមបណ្តឹង​មិនបាន​ទៅ​ចូលរួម​ទេ ដោយ​ដីកាកោះ​របស់​តុលាការ​កំពូល លោក​គង់ ស្រ៊ី​ម ប្រធាន​ក​ហ​រុម​ប្រឹក្សា​ជំនុំជម្រះ ចេញ​ដី​កកោះ​នៅ​ថ្ថៃទី​០៣​ខែមេសា​ឆ្នាំ​២០២០ បង្គាប់​មក​លោកស្រី​ប៉ាល់ ស៊ាន ឲ្យ​ចូលខ្លួន​មកកាន់​សាលា​កំពូល នៅ​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០២០​វេលា​ម៉ោង​៨​ព្រឹក​(​បន្ទប់​១) ដើម្បី​ចូលរួម​ពី​ដំណើរការ​ទាញហេតុផល​ផ្ទាល់មាត់ ទាក់ទង​និង​វិវាទ​អំពី​ប្តឹង​បដិសេធ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ​០០០៣៤៥​។​

​ក៏ប៉ុន្តែ​លោកយាយ​ទទួលបាន​ដីកាកោះ​នៅ​ថ្ងៃទី​០៦​ខែឧសភា​២០២០ គឺ​ទទួលបាន​ក្រោយ​ថ្ងៃ​សវនាកា​១១​ថ្ងៃ ត្រូវ​តុលាការ​កំពូល​កាត់​ឲ្យ​លោកយាយ​ចាញ់ក្តី​ដោយ​អយុត្តិធម៌​។ លោកយាយ​បដិសេធថា កាត់​នៅ​សាលាឧទ្ធរណ៍​ឡើង​វិ ញ​ក៏​មិនបាន​ចូលរួម​កាត់​នៅ​តុលាការ​កំ​ពុល​ចុងក្រោយ​ក៏​មិនបាន​ចូលរួម អយុត្តិធម៌​ណាស់​។​បើតាម​ឈ្មោះ​ឃឹម​នឿន​ភេទ​ស្រី កើត​នៅ​ឆ្នាំ​១៩៧៦ ជា​កូនស្រី​បង្កើត​ឈ្មោះ​ណិ​ប​ជួន​បាន​ប្រាប់ថា ដី​ទំហំ​២៤,៥​ម៉ែត្រ​បណ្តោយ​៦០​ម៉ែត្រ ជា​ដីស្រែ​របស់​ឪពុក​ឈ្មោះ​ណិ​ប ជួន ដែល​លោកយាយ​រស់នៅ​សព្វថ្ងៃ​គឺ​ពិតជា​បាន​ដូរ​ដីស្រែ​លោកយាយ​ទំហំ​៣០​ម៉ែត្រ​បណ្តោយ​១០០​ម៉ែត្រ​ប្រាកដ​មែន​។​លោក​ចាប​ឈិន​
​អាយុ​៨០​ឆ្នាំ​ជា​មេភូមិ​ពពារ បាន​បញ្ជាក់ថា ឈ្មោះ​ណិ​ប ជួន ពិតជា​ដោះដូរ​ដី​ទំហំ​២៤,៥​ម៉ែត្រ​បណ្តោយ​៦០​ម៉ែត្រ ជាមួយ​ដី​លោកយាយ​ប៉ាល់ ស៊ាន ទំហំ​៣០​ម៉ែត្រ​បណ្តោយ​១០០​ម៉ែត្រ​ពិតប្រាកដ​មែន ហើយ​ចំពោះ​ឈ្មោះ​ប៉ាល់​សាន អតីត​អភិបាលរង​ខេត្តកោះកុង​សុំ​ដូរ​ដី​នោះ​ពុំទាន់​មាន​ថ្នូ​មក​ដូរ​លោកយាយ​ទេ​។​

​នៅ​ថ្ងៃទី​១២​មករា​២០២១​នេះ លោក​ព្រះរាជអាជ្ញារង​ចុះ​ដឹកនាំ​អនុវត្ត​សា​ដីកា របស់​តុលាការ​កំពូល​នោះ គឺ​មិនបាន​រលូន​ទេ​ដោយ ម្ចាស់បំណុល​ឈ្មោះ​វ័រ ស៊ាន ខ្វះ​ឯកសារ កំណត់ហេតុ​អង្កេត​វាស់វែង​ដី មុន​ចេញ​ប័ណ្ណ ហើយ​បើ​ពិនិត្យមើល​ទំហំ​ហំ​ដី​ជាក់ស្តែង​គឺ​ធំ​ជាង ទំហំ​ដី​នៅក្នុង​ប័ណ្ណ ទើប​លោក​ប្រធាន​ភូមិបាល​ស្រុក​ស្វាយជ្រំ មិន​ធ្វើការ​វាស់វែង ដោយសារ​គ្មាន​កំណត់ហេតុ​អង្កេត​វាស់វែង កំណត់​ទីតាំង​ដី ទំហំ រា​ង្គ​ស្ថាន​ដី គឺ​ភាគី​កូន​ម្ចាស់បំណុល​បង្ហាញ​លិខិតបញ្ជាក់​ពី​លោក​អតីត​ប្រធាន​ភូមិបាល​ចាស់ បញ្ជាក់ថា ដី​នេះ​ពិតជា​បាន​វាស់វែង​ពិតប្រាកដ​មែន ក៏​ប​ន្តែ​លោក​ប្រធាន​ភូមិបាល​ថ្មី​មិន​ហ៊ាន​ចុះ​វាស់វែង​។ ចំណែក​កូនស្រី​វ័រ ស៊ាន ឈ្មោះ​ប៉ាល់ ណា​រី បាន​ឲ្យ​ដឹងថា បើតាម​ប្លង់ដី​នេះ គឺ​បាត់​ដី​ខ្លួន​ច្រើនណាស់ ឪពុក​គាត់​ប៉ាល់ សាន បាន​ទិញ​ដី​បន្ថែម​ថ្មី​ទៀត ទើប​ទំហំ​ជាក់ស្តែង​ធំ​ជា​ក្នុង​ប្លង់​។ មន្ត្រី​សុរិយាដី​បង្ហើប​ឲ្យ​ដឹងថា ទោស​បី​មន្ត្រី​សុរិយោដី​មិន​វាស់វែង​ក៏ លោក​ព្រះរាជអាជ្ញារង​ដឹកនាំ​ចុះ​អនុវត្ត​សាលដីកា បានប្រគល់​ដី​ទាំងមូល​ឲ្យ​ឈ្មោះ​វ័រ​ស៊ាន​រួចហើយ​ដែរ​។​

​ហើយ​អ្វីដែល​ធ្វើ​ឲ្យ​មហាជន​កាន់តែ​ហួស​ចិត​នោះ​ពេល​សមត្ថកិច្ច​ចាក​ចេញទៅ​អស់ ឈ្មោះ​ប៉ាល់ ណារិន មាន​ឋានៈ​ឧ​ត្ត​ម​សេ​នេ​យ៍ បាន​យក​ម៉ែត្រ​ចុះ​វាស់វែង​ដី​ដោយ​ខ្លួនឯង និង​បោះបង្គោល​ត្រុយ​ដាំ​បង្គោលរបង​ខ្លួនឯង ខណៈនោះ​ចៅស្រី​របស់​លោកយាយ​ប៉ាល់ ស៊ាន បាន​យក​ទូរស័ព្ទ​ថតរូប​ភាព​ក៏បង្ក​ហិង្សា​
​កើតឡើង​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​រូបនោះ ទៅ​ដណ្តើម​ទូរស័ព្ទ​រហូត​ផ្ទុះ​ហិង្សា វាយតប់​ទៅលើ​ស្ត្រី​រងគ្រោះ ដែល​ទើបតែ​ឆ្លងទន្លេ​រួច​ដួល​ចុកចាប់​យ៉ាងខ្លាំង ហើយ​ជនបង្ក​រត់​ចូលក្នុង​រថយន្ត ក៏​ប៉​ន្តែ​ត្រូវ​ប្រជាពលរដ្ឋ​និង​ប្តី​នារី​រងគ្រោះ​ដេញតាម​ចាប់បាន ដើម្បី​ដោះស្រាយ​ក្រោយមក​ក៏​ផ្អាក​ជម្លោះ​។ ប្រជាពលរដ្ឋ​សូម​សំណូមពរ​សុំ​ឲ្យ​សម្តេច​តេ​ជោ ជួយ​រក​យុត្តិធម៌​៕ រក្សា​សិទ្ធិ​ដោយ​៖ វ៉ៃ​កូ​

×