Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គីភ័យឆាបឆេះរថយន្តសាំងយ៉ុង២គ្រឿងយ៉ាងសន្ធោសន្ធៅនៅខណ្ឌសែនសុខ

spot_img

ភ្នំពេញ ៖ រថយន្តសាំងយ៉ុង ចំនួន២គ្រឿង ត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅខណ្ឌសែនសុខខណៈដែលម្ចាស់ដាក់តាំងបញ្ឈរលក់។

អ្នកនៅកន្លែងកើតហេតុបានឱ្យដឹងថា៖ ករណីគ្រោះអគ្គីភ័យឆាបឆេះរថយន្តនេះបានកើតឡើង ថ្ងៃ ព្រហស្បតិ ៨ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង១១និង១៥នាទីព្រឹក ស្ថិតនៅ តាមផ្លូវ១០១៩ ភ្នំពេញហាណូយ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ម្ចាស់រថយន្តឈ្មោះ អន រិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំមុខរបរលក់រថយន្តស្នាក់នៅភូមិក្រុងថ្មីសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។ រថយន្តអគ្គីភ័យឆាបឆេះទាំង២គ្រឿងឆេះ ស្ទើរខ្ទេចទាំងស្រុង ជាប្រភេទសាំងយ៉ុង មួយគ្រឿងពណ៌លឿង និងមួយគ្រឿងទៀតពណ៌ស្លែ ត្រូវបានម្ចាស់ដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ ។

អ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា ពុំមានពត៌មានច្បាស់ការណាមួយ ពីដើមចមឡើយ ខណៈដែលរថយន្ត ចតទុកចោលសុខៗ ស្រាប់តែ កើតមានឧប្បត្តិហេតុ ហុយផ្សែង ខ្មួល ចេញជាអណ្តាតភ្លើងឆេះសន្ធោរសន្ធៅ តែម្តង បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង ចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ ភ្លើងរលត់ទៅវិញ ហើយមិនបង្កឲ្យអ្នកណារងរបួស គ្រាន់តែខូចខាត តែរថយន្តទាំង២គ្រឿង ស្ទើរទាំងស្រុង ។

ក្នុងនោះសមត្ថកិច្ច បានសន្និដ្ឋានថា សង្ស័យផ្តើមមកពីការឆ្លងប្រព័ន្ធភ្លើង ទើបរថយន្ត ទាំង២គ្រឿងចតទន្ទឹមគ្នាឆាបឆេះបែបនេះ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×