Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចាត់​ឲ្យ​ប្រជុំ​ត្រួតពិនិត្យ ពង្រឹង​គ្រប់គ្រង​មុខសញ្ញា​ក្មេង​ទំនើង អុកឡុក​អសន្តិសុខ​ខណ្ឌ​ប្ញ​ស្សី​កែវ​

spot_img

​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុម សុ​ឃីម ស្នងការរង​ទទួល​ផែនការ​ងារ​សេនាធិការ​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចុះទៅ​ប្រជុំ​ត្រួតពិនិត្យ​ដាក់ចេញ​នូវ​វិធានការ​ម៉ឺងម៉ាត់​ពង្រឹង​លើ​ការងារ​គ្រប់គ្រង​មុខសញ្ញា​ក្មេង​ទំនើង​បង្ក​ការអុកឡុក​ប៉ះពាល់​អសន្តិសុខ​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ដើម្បី​ងាយស្រួល​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​ក្មេង​ទំនើង​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ប្ញ​ស្សី​កែវ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​នាំមក​នូវ​សុខ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​កាន់តែ​ប្រសើរ​។​

​កិច្ចប្រជុំ​បានធ្វើ​ឡើង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​នៅ​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ ដែលមាន​វត្តមាន​ចូលរួម​ពី​លោក​អធិការ អធិការរង លោកនាយ​ផ្នែក​ទទួល​ការងារ​ព្រហ្មទណ្ឌ និង​លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ​។​

​សេចក្តីរាយការណ៍​ឱ្យដឹងថា នៅ​ខណ្ឌ​ប្ញ​ស្សី​កែវ កន្លងមក​ធ្លាប់​កើតមាន​ករណី​ក្មេង​ទំនើង​វាយតប់​គ្នា​បង្ក​ឱ្យ​រងរបួស​ស្នាម​និង​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ឆក់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ និង​ក៏បាន​រង​ការបង្ក្រាប​ចាប់ខ្លួន​ពី​កម្លាំង​សមត្ថកិច្ច​យកទៅអនុវត្ត​តាមច្បាប់​ជា​បន្តបន្ទាប់​នោះ​ហើយ​ផងដែរ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុម សុ​ឃីម ក៏បាន​នាំយក​ទិសដៅ​ការងារ​និង​បទបញ្ជា​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ផ្សព្វផ្សាយ​ជូន​ដល់​កម្លាំង​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់បំផុត​ទៅលើ​ការងារ​ធ្វើ​បច្ចុប្បន្នភាព​គ្រ​ប្រ់មុខ​សញ្ញា​ក្មេង​ទំនើង​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ប្ញ​ស្សី​កែវ​នេះ​ឱ្យបាន​ត្រឹមត្រូវ​និង​តម្លាភាព ដោយមាន​ការធ្វើ​បញ្ជី​ឱ្យបាន​ជាក់លាក់​ធ្វើយ៉ាងណា​កុំ​ធ្វើ​របាយការណ៍​ភូតកុហក​ថ្នាក់លើ​អំពី​ការងារ​គ្រប់គ្រង​មុខសញ្ញា​ក្មេង​ទំនើង​នេះ​។​ពីព្រោះថា​ការងារ​គ្រប់គ្រង​មុខសញ្ញា​ក្មេង​ទំនើង​អនុវត្ត​នៅតាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មួយចំនួន​ហាក់បីដូចជា​មិនទាន់បាន​ត្រឹមត្រូវ​និង​ច្បាស់លាស់​នៅឡើយ​នោះទេ​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅនេះ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​អនុវត្ត​ការងារ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ចាត់វិធានការ​បង្ការ​ទ​ប់​ស្កាត់​និង​បង្ក្រាប​ក្មេង​ទំនើង ដែល​បង្ក​ឱ្យ​ប៉ះពាល់​អសន្តិសុខ​សង្គម ។ ក្រោយ​គេ​មើលឃើញថា​សកម្មភាព​ក្រុម​ក្មេង​ទំនើង​នៅក្នុង​រាជធានី​ភ្នំពេញ​ហាក់បីដូចជា​កំរើក​ឡើងវិញ​។​

នៅក្នុង​កិច្ចប្រជុំ​ពេលនោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​ជម្រុញ​ឱ្យ​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់បំផុត​ទៅលើ​ការងារ​គ្រប់គ្រង​មុខ​ញ្ញា​ក្មេង​ទំនើង​និង​ដាក់បទបញ្ជា​ឱ្យមាន​ការទប់ស្កាត់​ក្មេង​ទំនើង​នេះ​ឱ្យមាន​ប្រសិទ្ធភាព​។​ក្នុងករណី​ក្មេង​ទំនើង​បង្ក​ជា​បទល្មើស​ព្រហ្មទណ្ឌ​ត្រូវ​យកទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់​ដោយ​មិន​លើកលែង​និង​មិន​គិតថា​ក្មេង​ទំនើង​នោះ​ជា​កូន​អ្នកណា​នោះឡើយ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×