ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជំនាញ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១-៩ថ្មី ១៥នាក់ទៀត ជាពលករខ្មែរ ទើបត្រឡប់មកពីប្រទេសថៃ ខណៈអ្នកជំងឺ ៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
– សរុបអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងកម្ពុជា មាន ៤២៦នាក់ (ស្រី ១៣៥ , ប្រុស ២៩១ ) ។
– ព្យាបាលជាសះស្បើយ មាន ៣៨១នាក់ (ស្រី ១០៣ , ប្រុស ២៧៨) ។
– អ្នកជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនានា ៤៥នាក់ (ស្រី ៣២ , ប្រុស ១៣) ។ (ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម ÷ )