ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចនគរបាលបាលខេត្តមណ្ឌលគីរី បានអោយដឹងថា បុរសពីររងរបួសធ្ងន់ ដោយសារបានយកគ្រាប់ទៅកែច្នៃ ដើម្បីយកទៅបោកត្រី។ សមត្ថកិច្ចនគរបាល បានអោយដឹងថា ហេតុការខាងលើនេះ បានកើតឡើងនៅចំណុចអូរអញ្ជ័រ ស្ថិតនៅភូមិ អន្ត្រេះ ឃុំអរបួន ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង ១០ និង៣០នាទីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។
អធិការនគរបាលស្រុកកោះញែក លោក ខ្លូត សុឃា ឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ផុន ញ៉ អាយុ ៥៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ខាន់ ណា អាយុ ២៤ឆ្នាំ អ្នកទាំងពីរស្នាក់នៅភូមិឃុំខាងលើ ដោយរងរបួសម្នាក់ដាច់ដៃ និងម្នាក់ទៀតបែកគ្រាប់ភ្នែក ព្រមទាំងមានស្នាមរបួសពេញខ្លួន។ សមត្ថកិច្ច អោយដឹងបន្តថា បច្ចុប្បន្នជនរងគ្រោះទាំពីរនាក់ ត្រូវក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តមណ្ឌលគិរី៕ ដោយ៖ សមុទ្រឈើ