Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍​១៤​ថ្ងៃ ៖ មនុស្ស ៧៤​ស្លាប់ និង​របួស ១៨៥​នាក់

spot_img

​ភ្នំពេញៈ មនុស្ស​ចំនួន ៧៤​នាក់​បាន​ស្លាប់ និង​របួស​ចំនួន ១៨៥​នាក់ (​ធ្ងន់​ចំនួន ១១៩​នាក់​) នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈ​ពេ​៤ ១២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​សារព័ត៌មាន CEN ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១​។​

​របាយការណ៍​បាន​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ បានលើកឡើង​ចំនួន ១០​លើក ស្លាប់ ២​នាក់ និង​របួស​ចំនួន ១៧​នាក់ ក្នុងនោះ​របួសស្រាល ៨​នាក់ និងរ​របួសធ្ងន់ ៩​នាក់​។​
​ទាក់ទង​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​វិញ របាយការណ៍​បាន​បង្ហាញថា នៅក្នុង​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​មាន​ចំនួន​សរុប ១៣៣១៧​នាក់ ក្នុងនោះ​ម៉ូតូ​ចំនួន ៩៩២៧​គ្រឿង និង​រថយន្ត​ចំនួន ៣៣៩០​គ្រឿង រថយន្ត​តូច ២២៧៦​គ្រឿង និង​ធំ ៥២០​គ្រឿង​៕ រក្ស​សិទ្ធិ​ដោយ​ដោយ : ចេស្តារ​


spot_img
×