Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​តារាចម្រៀង លោក ឃុំ ប៉ុណ្ណា​ដែ​ត ហាក់​ស្ងាត់​យូរ ស្រាប់តែ​បើកសម្ពោធ​គម្រោង​មួយ​ថ្មី​ទៀត​…

spot_img

​ភ្នំពេញ​៖ អតីត​តារាចម្រៀង​ល្បី​ម្នាក់ បាន​បោះជំហាន​ចាកចេញ​ពី​ថី​សិល្បៈ​អាជីព​ជា​តារាចម្រៀង​យូរណាស់​ហើយ ទៅ​ចាប់យក​មុខរបរ​ថ្មី គឺ​សាងសង់​សំណង់ផ្ទះ​ល្វែង និង​ពុះ​ដីឡូត៍​លក់ ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ នេះ បាន​បើកសម្ពោធ​គម្រោង​ពុះ​ដី​ឡូ​តិ៍លក់​រាប់រយ​ឡូត៍ លើ​ផ្ទៃដី​រាប់សិប​ហិច​តា ដោយ​តម្លៃ​សមរម្យ សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​ទាប ឬ​មធ្យម ។

​អតីត​តារាចម្រៀង លោក ឃុំ ប៉ុណ្ណា​ដែ​ត អគ្គនាយក​ក្រុមហ៊ុន DRSL បាន​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន​ដឹងថា គម្រោង​ដីឡូត៍​លំនៅឋាន​នេះ គឺ​ស្ថិតនៅលើ​ទីតាំង​ដែលមាន​សោភ័ណភាព​ស្រស់ស្អាត​បែប​ធម្មជាតិ គឺជា​ការចូលរួម​អភិវឌ្ឍ​លំនៅឋាន ប្រកបដោយ​តម្លៃ​សមរម្យ សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​ទាប ឬ​មធ្យម ក៏​អាច​ទិញ​សង់​លំនៅឋាន​បាន និង​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្សេងៗ ។​

​គម្រោង​អភិវឌ្ឍន៍​នេះ លើ​ផ្ទៃដី​ជាង ២០​ហិច​តា មាន​សំណង់​ផ្ទះល្វែង ផ្ទះ​វីឡា មាន​ផ្សារ រោងចក្រ​ជាច្រើន ហាង​កាហ្វេ ផ្លូវ​ខ្វាត់ខ្វែង​ចាក់​បេតុង​រឹងមាំ និង​រមណីយដ្ឋាន​កម្សាន្ត​សប្បាយ​ផ្សេងៗ ប្រកបដោយ​ស្ថានភាព​រលូន ដោយសារ​មាន​ប្រព័ន្ធ​លូ​បង្ហូរ​រំដោះ​ទឹក ប្រើប្រាស់​ប្រព័ន្ធ​ទឹក ភ្លើង របស់​រដ្ឋ​មាន​ស្រាប់ ។ ទីតាំង​ជាប់​នឹង​ផ្លូវជាតិ​លេខ ៥២ ចម្ងាយ​ត្រឹមតែ ១៣​គីឡូម៉ែត្រ ពី​ផ្សារ​ឧដុង្គ ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ មាន​មន្ទីរពេទ្យ សាលារៀន វត្ត​អារាម និង​ផ្សារ​លក់ដូរ ជាពិសេស ជាប់​ព្រំប្រទល់​ខេត្ត​ចំនួន​៣ គឺ ខេត្តកណ្ដាល , កំពង់ស្ពឺ និង​កំពង់ឆ្នាំង ។

​លោក ឃុំ ប៉ុណ្ណា​ដែ​ត អគ្គនាយក​ក្រុមហ៊ុន DRSL បាន​បញ្ជាក់ថា បើ​បងប្អូន​ប្រជាពលរដ្ឋ​ចាប់អារម្មណ៍​ទាក់ទង​ទិញ​ឥឡូវនេះ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ ចំណេញ​ការប្រាក់​ច្រើន និង​មាន​កាដូ​ជាច្រើន​សម្រាប់​លើកទឹកចិត្ត​ជូន​អតិថិជន​, សូម​រួសរាន់ ទាក់ទង​ផ្នែក​លក់​តាមរយ​:​ទូរស័ព្ទ​÷ 012 835 558 / 087 835 558 / 067 835 558 ៕ រក្សា​សិទ្ធិ​ដោយ : ពិសិដ្ឋ CEN​

spot_img
×