ស្ទឹងត្រែង៖ មន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយនគរបាលការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋានខេត្តស្ទឹងត្រែងបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំដកហូតបាន ៤១ ដុំនិងឃាត់ខ្លួនជនជាតិឡាវចំនួន ២ នាក់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមន្ត្រីអនុវត្តច្បាប់ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយមន្ត្រីអនុវត្តច្បាប់ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាប ករណីជួញដូរឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ជាជនជាតិឡាវ ។
លុះដល់ព្រឹកថ្ងៃទី ១៥ ខែមករា ឆាំ្ន២០២១ វេលាម៉ោង០៩និង១០នាទី មន្ត្រីអនុវត្តច្បាប់ បាននាំជនសង្ស័យមកបង្ហាញទីតាំងលាក់គ្រឿងញៀន ដោយបានរកឃើញវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ៤១ដុំ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ មន្ត្រីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន កំពុងរៀបចំសំណុំឯកសារបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី៕រក្សាសិទ្ធិ ដោយ៖សំណាង