ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តកុងតឺន័រក្នុងល្បឿនលឿន ស្រាប់តែដាច់ហ្វ្រាំងជាន់មិនជាប់បួងចង្កូតជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ រងការខូចខាតសម្ភារៈមួយចំនួននិងរងរបួសស្រាលម្នាក់។ ចំណែកឯនាក់បង្កត្រូវប្រជាពលរដ្ធឃាត់បាននៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១ និង ៥០នាទីរសៀលថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភព័ត៍មានពីប្រជាពលរដ្ធនៅកន្លែងកើតហេតុបានប្រាប់ខាងសារព័ត៌មាន CEN ឲ្យដឹងថាមុនពេលកើតហេតុគាត់ បានឃើញបុរម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 3C-91 23 ធ្វើដំណើតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុស្រាប់តែដាច់ហ្វ្រាំងជាន់មិនជាប់ បានរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតជញ្ជាំងផ្ទះមួយចំហៀង និងសម្ភារផ្សេងៗមួយចំនួនទៀត។ ចំណែករថយន្តបង្ករងការខូចខាតផ្ទៃខាងមុខយ៉ាងដំណំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយ នឹងខាងជំនាញចរាចរណ៍ខណ្ឌកំបូល ចុះមកដល់រួចក៏បានឲ្យតៃកុងរថយន្តបង្ក ទាក់ទងទៅរកនាក់តំណាងឲ្យចុះមករួចធ្វើការចចារព្រមសងជាសំណងក្នុងថ្លៃជួសជុលបញ្ចប់រឿងនៅកន្លែងកើតហេតុ៕រក្សាសិទ្ធិដោយ៖ សាមេត