Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​បង្ក្រាប​គ្រឿងញៀន​នៅ​ព្រំដែន​កម្ពុជា​ឡាវ រកឃើញ​៥​កញ្ចប់​បន្ថែមទៀត សរុប​៤៦​ដុំ ទម្ងន់​ជិត​៥០​គីឡូ​

​ស្ទឹងត្រែង​៖​សមត្ថ​កិច្ចសហការ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ឃាត់ខ្លួន​ជនជាតិ​ឡាវ​រកឃើញ​ថ្នាំញៀន 5 ដុំ​បន្ថែមទៀត​សរុប​៤៦​ដុំ​បើ​គិត​នៅវេលា​ល្ងាច​ថ្ងៃទី 15 ខែមករា​ឆ្នាំ 2021​។​

ប្រភពពី​សមត្ថកិច្ច​បា​ន​ប្រាប់​ឲ្យ​ដឹងថា ជនជាតិ​ឡាវ​ចំនួន​២​នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រ​
​សួង​មហាផ្ទៃ​ការិយាល័យ​(​ក​៩)​រួមសហការ​ជា​
​មួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​។​

​ប្រតិបត្តិការ​នោះ​រឹបអូស​បាន​ថ្នាំ​ញឿ​ន​ជាង 46 គីឡូក្រាម​និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​កាលពី​ថ្ងៃទី 14 ខែមករា​។​លុះ​មកដល់​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក ថ្ងៃទី ១៥​ខែម​រា​ឆ្នាំ​២០២១ សមត្ថកិច្ច​ក៏បាន​នាំ​ជនសង្ស័យ​ទៅកាន់​កន្លែងកើតហេតុ​នៅ​ចំណុច ក្នុងព្រៃ​ក្បែរ​ស្ពាន​ទី​២ ផ្លូវ ប៉ុស្តិ៍​អូរ​ស្វាយ (​ហៅ​ប៉ុស្តិ៍​ទឹក​) ស្ថិតក្នុង ភូមិ​អូរ​ស្វាយ ឃុំ អូរ​ស្វាយ ស្រុក បុរី​អូរ​ស្វាយ​សែន​ជ័យ​និង​បាន​រកឃើញ​កញ្ចប់​ថ្នាំញៀន​ជា​បន្តបន្ទាប់​។​

​តាម​ប្រភពព័ត៌មាន​អោយដឹងថា កម្លាំង​ប៉ុស្តិ៍នគរបាល​ច្រកទ្វា​អន្តរជាតិ​ត្រពាំង​គ្រៀល សហការ​ណ៍​ជាមួយ​សមត្ថកិច្ច​របស់​មន្ទី​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់​ពី​ប្រទេស​ឡាវ មក​ក្នុង​ដី​កម្ពុជា ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ឡាវ​ចំនួន​០២ នាក់ ទី​១.​ឈ្មោះ អៀ ថ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ​ឡាវ ទី​២.​ឈ្មោះ ទន់ កែវ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ​ឡាវ​អ្នក​ទាំង​២​រស់នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ​។​

លោក ចែម ផានិត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់ថា ពាក់ព័ន្ធ​ការបង្ក្រាប​គ្រឿងញៀន​ឆ្លង​ខុសច្បាប់​ខាងលើ​ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍ យិន បញ្ញា​រិ​ទ្ធ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​។ លោក​បន្តថា​ការបង្ក្រាប​ជាក់ស្តែង​នេះ​កម្លាំង​ជំនាញ​បាន​ចាប់យក​វត្ថុតាង​សារ​
​ធាតុ​ញៀន ចំនួន ៤១ កញ្ចប់​បន្ទាប់មក​ក៏បាន​រកឃើញ​៥​កញ្ចប់​បន្ថែមទៀត​។​
នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៥​ខែមករា​នេះ សមត្ថកិច្ច​កំពុង​សាកសួរ​ជនសង្ស័យ​ជនជាតិ​ឡាវ​ទាំងពីរ​នាក់ ដែល​កំពុង​ឃុំខ្លួន​នៅក្នុង​ស្នងការដ្ឋាន​នៃ​ខេត្តស្ទឹងត្រែង​ពាក់ព័ន្ធ​ករណី​ដឹកជញ្ជូន​គ្រឿងញៀន ពី​ប្រទេស​ឡាវ​ចូល​កម្ពុជា​៕​រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

×