Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូត​កម្ពុជា​នៅ​អាមេរិក​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ សិស្ស និង​និស្សិត​ខ្មែរ ដែល​មានបំណង​ធ្វើដំណើរ​ទៅ​អាមេរិក​

​ភ្នំពេញៈ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក បាន​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ សិស្ស និង​និស្សិត​ខ្មែរ​ទាំងអស់ ដែល​មានបំណង​ធ្វើដំណើរ​ចូលមក​សហរដ្ឋអាមេរិក អំពី​បទបញ្ជា​ថ្មី​ដែល​ទើប​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺឆ្លង CDC របស់ អាមេរិក កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ដោយ​តម្រូវ​ឲ្យ​អ្នកដំណើរ​ដែល​ចូលមក​អាមេរិក​តាម យន្តហោះ​ទាំងអស់ ត្រូវមាន​មុនពេល​ចេញដំណើរ​នូវ​លទ្ធផល​តេស្ត​អវិជ្ជមាន​កូ​វីដ -១៩ ឬ ឯកសារ បញ្ជាក់​ពី​ការ​ជាសះស្បើយ (Doc ។ of Recovery) សម្រាប់​អ្នកដំណើរ​ដែល​ធ្លាប់​តេស្ត វិជ្ជមាន​កូ​វីដ​-១៩ ។​

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក បន្តថា បទបញ្ជា​ថ្មី​នេះ​នឹងត្រូវ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២១​តទៅ និង​មាន​ខ្លឹមសារ សំខាន់ៗ ដូចខាងក្រោម​៖

​ក​. លទ្ធផល​តេស្ត​

​លទ្ធផល​តេស្ត​ដែល​អាច​ផ្ទៀងផ្ទាត់ និង​ប្រើការ​បាន ត្រូវគោរព​តាម​លក្ខខណ្ឌ ដូចជា​៖

​ឯកសារ​លទ្ធផល​ចេញ​ដោយ​មន្ទីរពិសោធន៍​ជា​លាយ​លក្ខ​អក្សរ (​ទំរង់​ជា​ក្រដាស ឬ​អេ​ឡិច​ត្រូ​និ​ច​) និង​មាន​ព័ត៌មាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​អ្នក ដំណើរ ថ្ងៃខែ​ធ្វើតេស្ត និង​ប្រភេទ​តេស្ត រួមទាំង​ព័ត៌មាន​ដូចជា ឈ្មោះ អា​ស័​យ ដ្ឋា​ន និង​ព័ត៌មាន​ទំនាក់ទំនង​របស់​មន្ទី​រ​ពិសោធន៍ ឬ​អ្នកចេញ​លទ្ធផល​តេស្ត ផងដែរ​។​

​លទ្ធផល​បង្ហាញថា​អវិជ្ជមាន​មេរោគ SARS-Cov-2 ដែល​បង្ករ​ជំងឺ​កូ​វីដ​-១៩​។​

– ប្រភេទ​តេស្ត ត្រូវជា NAAT ឬ antigen តេស្ត ដែល​ធ្វើ​មិន​លើសពី ៣​ថ្ងៃមុន​ពេលចេញ​ដំណើរ ។​

​ខ​. ឯកសារ​បញ្ជាក់​ពី​ការ​ជាសះស្បើយ (Documentation of Recovery)

​សម្រាប់​អ្នកដំណើរ​ដែល​ធ្លាប់​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ត្រូវមាន​ឯកសារ​បញ្ជាក់​ពី​ការ ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ (Documentation of Recovery) រួមមាន​ឯកសារ​ពីរ ដូច ខាងក្រោម និង​ត្រូវជា​ឯកសារ​លាយ​លក្ខ​អក្សរ ក្នុង​ទំរង់​ជា​ក្រដាស ឬ​អេ​ឡិច​ត្រូ​និ​ច ៖

១. លទ្ធផល​តេស្ត​វិជ្ជមាន​មេរោគ SARS-Cov-2 ដែល​បង្ករ​ជំងឺ​កូ​វីដ​-១៩ មាន រយៈពេល​មិន​លើសពី​៣ (​បី​)​ខែ គិត​ចាប់​ពីថ្ងៃ​ធ្វើតេស្ត និង​

២. លិខិតបញ្ជាក់​ចេញ​ដោយ​គ្រូពេទ្យ ឬ​មន្ត្រី​សុខាភិបាល ថា​អ្នកដំណើរ​អាចធ្វើ ដំណើរ​បាន ដែល​បោះពុម្ព​នៅលើ​ក្បាល​លិខិតផ្លូវការ មាន​ហត្ថលេខា និង ព័ត៌មាន​ដូចជា​ឈ្មោះ អាស័យដ្ឋាន និង​លេខ​ទូរស័ព្ទ​របស់​គ្រូពេទ្យ ឬ​មន្ត្រី​សុខា ភិ​បាល​ដែល​ចេញ​លិខិតបញ្ជាក់​នោះ​។​

​គ​. ចម្លើយ​ទៅនឹង​សំនួរ​សំខាន់ៗ – Frequently Asked Questions (FAQ)

​ក្នុងករណី​បងប្អូន​ធ្វើដំណើរ​មក​អាមេរិក​តាមរយៈ​ជើងហោះហើរ​ត្រង់ ការធ្វើ​តេស្ត ត្រូវធ្វើ​មិន​លើសពី​៣(​បី​)​ថ្ងៃ មុនពេល​យន្តហោះ​ចេញដំណើរ ពី​ប្រទេស​សាមី​។​

​ក្នុងករណី​យន្តហោះ​ប្តូរ​ជើងហោះហើរ​លើសពី​មួយ (via one or more connecting flights) ការធ្វើ​តេស្ត​ត្រូវធ្វើ​មិន​លើសពី ៣ (​បី​) ថ្ងៃ មុនពេល យន្តហោះ​ជើង​ដំបូង​ចេញដំណើរ ប៉ុន្តែ​លុះត្រា​ជើងយន្តហោះ​បន្តបន្ទាប់ (connecting flights) ត្រូវបាន​កក់​នៅ​ក្នុងកា​រកក់​តែមួយ (booked as a single passenger record) ហើយ​ការហោះ​មួយ​ជើងៗ​មិន​លើសពី​២៤​ម៉ោង​។​

– ប្រសិនបើ​ជើងយន្តហោះ​បន្តបន្ទាប់ ត្រូវបាន​កក់​ដាច់ដោយឡែក​ពីគ្នា ឬ​មាន ជើងហោះហើរ​ណាមួយ​លើសពី​២៤​ម៉ោង បងប្អូន​ត្រូវធ្វើ​តេស្ត​មិន​លើសពី​៣ (​បី​)​ថ្ងៃ មុនពេល​ជើងយន្តហោះ​ចុងក្រោយ​មកដល់​អាមេរិក​។​

​ក្នុងករណី​មានការ​ពន្យារពេល​ជើងហោះហើរ​ដំបូង បងប្អូន​ត្រូវធ្វើ​តេស្ត​សារជាថ្មី ប្រសិនបើ​ការពន្យារ​ពេលនោះ​បណ្តាល​ឲ្យ​តេស្ត​របស់​បងប្អូន​លើសពី ៣(​បី​)​ថ្ងៃ មុនពេល​ធ្វើដំណើរ​។​

– ក្នុងករណី​ហោះហើរ​ឆ្លងកាត់ (Transit) គ្រប់​អ្នកដំណើរ​ត្រូវ​បង្ហាញ​ឯកសារ លទ្ធផល​តេស្ត​អវិជ្ជមាន​កូ​វីដ​-១៩ ឬ ឯកសារ​បញ្ជាក់​ពី​ការ​ជាសះស្បើយ ដែល គោរព​តាម​លក្ខខណ្ឌ​ក្នុង​ចំនុច (​ក​) និង (​ខ​) ។​

​ក្នុងករណី​អ្នកដំណើរ​ដែល​ធ្លាប់​បានទទួល​វ៉ាក់សាំង​កូ​វីដ​-១៩​ហើយ អ្នកដំណើរ ទាំងអស់នោះ​ក៏ត្រូវ​មាន​ឯកសារ​លទ្ធផល​តេស្ត​អវិជ្ជមាន​កូ​វីដ​-១៩ ឬ ឯកសារ បញ្ជាក់​ពី​ការ​ជាសះស្បើយ ដែល​គោរព​តាម​លក្ខខណ្ឌ​ដែល​បាន​រៀបរាប់​ក្នុង ចំណុច (​ក​) និង (​ខ​) ដូចគ្នា​។​

​ពេលមកដល់​អាមេរិក CDC ណែនាំ​ដល់​គ្រប់​អ្នកដំណើរ ទៅធ្វើ​តេស្ត​កូ​វីដ -១៩ ក្នុង​រយៈពេល ៣-៥​ថ្ងៃ និង​ស្នាក់នៅ​ក្នុងផ្ទះ ឬ​បើ​មិន​ដូច្នោះ​ទេ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ៧​ថ្ងៃ បន្ទាប់ពី​ការធ្វើដំណើរ​។ ទោះបី​លទ្ធផល​តេស្ត​ចេញមក​អវិជ្ជមាន អ្នក ដំណើរ​គួរ​ស្នាក់នៅ​ក្នុងផ្ទះ ឲ្យ​បាន​៧​ថ្ងៃ​ពេញ​។ ប្រសិនបើ​អ្នកដំណើរ​មិនបាន​ធ្វើ តេស្ត​ពេលមកដល់​ជា​ប្រការ​ល្អ​បំផុត​ដែល​ពួកគេ​ស្នាក់នៅ​ក្នុងផ្ទះ​រយៈពេល ១០​ថ្ងៃ​ពេញ​។​

​បទ​បញ្ហា​នេះ នឹងត្រូវ​អនុវត្ត​ចំពោះ​គ្រប់​អ្នកដំណើរ​តាម​យន្តហោះ ដែលមាន អាយុ​ចាប់ពី​២​ឆ្នាំ​ឡើងទៅ រួមទាំង​ពលរដ្ឋ​អាមេរិក និង​អ្នកមាន​ទីលំនៅ​អចិន្ត្រៃយ៍ (Green Card Holders) ផងដែរ​។​

​បទបញ្ជា​នេះ នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១​តទៅ និង មាន​សុពលភាព​យ៉ាងហោចណាស់​រហូតដល់ (១) ការ​ផុតកំណត់​ការប្រកាស របស់​រដ្ឋមន្ត្រី​សុខាភិបាល​អាមេរិក​ចាត់ទុក​ជំងឺ​កូ​វីដ​-១៩ ថា​ជា​បញ្ហា​សុខភាព សាធារណៈ​បន្ទាន់ (២) នាយក​របស់ CDC ធ្វើ​មោ​ឃៈ​ភាព ឬ​កែប្រែ​បទបញ្ជា​នេះ យោង​លើ​ហេតុផល​សុខភាព​សាធារណៈ​ជាក់លាក់ ឬ​ហេតុផល​ផ្សេងៗ ឬ (៣) ថ្ងៃទី​៣១ ខែធ្នូ ២០២១​។ រក្សា​សិទ្ធិ​ដោយ​: ចេស្តារ​

×