Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​គ្រឿងញៀន ១៥​ថ្ងៃ ៖ ឃាត់ខ្លួន​មនុស្ស ៨៤៨​នាក់ និង​ដកហូត​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង​៦​គីឡូ​

spot_img

​ភ្នំពេញៈ នៅក្នុង​យុទ្ធនាការ​ប​បង្ក្រាប​គ្រឿង​ញៀន​ខុសច្បាប់​រយៈពេល ១៥​ថ្ងៃ គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ សមត្ថកិច្ច​បង្ក្រាបបាន​ចំនួន ៣២៥​ករណី ឃាត់ខ្លួន​មនុស្ស​ចំនួន ៨៤៨​នាក់ (​ស្រី​ចំនួន ២៦​នាក់​) និង​ដកហូត​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ចំនួន ៦Kg ១០៥,៤០g និង ៤៦១​កញ្ចប់​តូច​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ដែល​សារ​ព័​ត៍​មាន CEN ទទួលបាន​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១​។​

របាយការណ៍​បាន​បន្តថា ករណី​ជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និង​ដាំ​ដុះ បង្ក្រាបបាន​ចំនួន ១៩៩​ករណី ឃាត់ខ្លួន​មនុស្ស ៤៤៤​នាក់ (​ស្រី​ចំនួន ២២​នាក់​)​។ ករណី​ប្រើប្រាស់​បង្ក្រាបបាន​ចំនួន ១២៦​ករណី ឃាត់ខ្លួន​មនុស្ស ៤០៤​នាក់ (​ស្រី ៤​នាក់​) និង​អនុវត្ដ​ន៍​ដីកា​ចំនួន ៨​ដីកា ឃាត់​មនុស្ស ៨​នាក់​។​

សម្រាប់​ការបង្ក្រាប​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ សមត្ថកិច្ច​បង្ក្រាប​ករ​ណី​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែឆ្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់ បាន​ចំនួន ៣១​ករណី ឃាត់ខ្លួន​មនុស្ស​ចំនួន ៦៣​នាក់ (​ស្រី ៤​នាក់​) ។ វត្ថុតាង​ចាប់យក​មេ​តំ​ហ្វេ​តា​មីន​(Ice) ទម្ងន់ ៣០,៦៦​ក្រាម និង ៥៥​កញ្ចប់​តូច​។​
​ប្រភេទ​បទល្មើស​៖ ជួញដូរ ១៤​ករណី ឃាត់ខ្លួន​មនុស្ស​ចំនួន ៣៤​នាក់ (​ស្រី ២​នាក់​) និង​ករណី​ប្រើប្រាស់ ១៧​ករណី ឃាត់ខ្លួន​មនុស្ស​ចំនួន ៣៩​នាក់​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×