Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាង​ជា​អ្នក​ស្គាល់គ្នាឱ្យ​ខ្ចី​ម៉ូតូ ក៏​ជិះ​យកទៅ​បាត់មិន​យកមក​ឱ្យ​ម្ចាស់​វិញ​សោះ​!

បាត់ដំបង​៖ អនុវត្តតាម​ការណែនាំ​របស់លោក​ឧត្ដម សេនីយ៍​ទោ សាត គឹម​សាន ស្នងការនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏​ដូច​យោបល់​លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​និង​ដោយបាន​ការសម្របសម្រួល​លេី​នីតិវិធី​ពី ឯកឧត្ដម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង ខេត្តបាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​រំលោភ​លើ​ទំនុកចិត្ត ( ខ្ចី​ម៉ូតូ ) ០១ ករណី និង​បានធ្វើការ​នាំខ្លួន​ជនសង្ស័យ ០១ នាក់​ឈ្មោះ អៀ​ប វុ​ទ្ធា​រ៉ា ហៅ វៀត ភេទ​ប្រុស អាយុ ២៨ ឆ្នាំមាន​ទីលំនៅ​មិន​ពិតប្រាកដ​មក​ធ្វេី​ការសាកសួរ​ស្រាវជ្រាវ កាលពី​ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ វេលា​ម៉ោង ២២​និង​២៦​នាទី នៅ​ចំណុច​ភូមិ​កំពង់ក្របី សង្កាត់ ស្វាយប៉ោ​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​សូម​ជម្រាបជូន​ថា កាលពី​ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១ វេលា​ម៉ោង​ប្រមាណ​០៩​និង​០០​នាទី នៅ ចំណុច​ភូមិ​ស្តី​លើ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្ម ភាព​ខ្ចី​ម៉ូតូ ពី​ជនរងគ្រោះ​ឈ្មោះ មាឃ រតនា ហៅ​ស្នា ភេទ​ប្រុស អាយុ ៣៦ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​អាហា​រដ្ឋា​ន​យីហោកូនពុក ស្ថិតនៅ​ក្នុងភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

​ក្រោយពី​ខ្ចី​បាន​ហើយ ជនសង្ស័យ​បាន​ជិះ​យក​ម៉ូតូ ទៅ​បាត់​រហូត​មិនបាន​យកមក​ប្រគល់ជូន​ម្ចាស់​វិញ​ទេ​។ ដោយ​បាត់​យូរ​និង​មិនមាន​ទំនាក់ទំនង​ចំពោះ​ករណីនេះ​ជនរងគ្រោះ​បានដាក់ ពាក្យបណ្តឹង​ចូលមក​សមត្ថកិច្ច​នគ​របាល ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។

​ឆ្លង​តាមរយៈការស្រាវជ្រាវ​ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ និង​ដកហូត​ម៉ូតូ​ប្រគល់ជូន​ជនរងគ្រោះ​វិញ​។​

​ម៉ូតូ ០១ គ្រឿង​ម៉ាក​ហុងដា ស្កូ​ពី ពណ៌ ស​ស៊េរី​ឆ្នាំ ២០១៩ លេខ​តួ​ម៉ាស៊ីន KTII0DE 8104702 គ្មាន​ស្លាក​លេខ ( ម៉ូតូ​របស់​ជនរងគ្រោះ )។​

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​បានរៀបចំ​សំណុំ រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ចាត់ការ បន្ត​តាម​នីតិវិធី​៕​ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×