Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិត​សាលា​តិច​ណូ​ឆ្នាំ​ទី​៤ ចងក​ស្លាប់​ក្នុង​បន្ទប់​ជួល ក្រោយ​មានទំនាស់​ជាមួយ​ម្ដាយ ……

spot_img

​ភ្នំពេញ​: និស្សិត​សាលា​តិច​ណូ​ម្នាក់​ចងក​ស្លាប់​បាត់បង់​អាយុជីវិត​ក្នុង​បន្ទប់ទឹក ដោយសារតែ​មានទំនាស់​ពាក្យសម្ដី ខណៈ​ក្រោយពេល​និយាយ​ទូរស័ព្ទ​ជាមួយ​ម្ដាយ​រួច ។
​ប្រជាពលរដ្ឋ​នៅ​បន្ទប់​ជួល​ជាប់​គ្នា​ប្រទះឃើញ​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ពិនិត្យ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​រសៀល​ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅ​ត្រង់ចំណុច​ផ្ទះជួល ផ្លូវ​លេខ ៩ A ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​(​ខាងក្រោយ​វត្ត​ទឹកថ្លា​)​។​

​ជនរងគ្រោះ​ដែល​ចងក​ស្លាប់​បាត់បង់​អាយុជីវិត​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ មានឈ្មោះ ម៉ា ត្រា​ភេទ​ប្រុស អាយុ ២១ ឆ្នាំ​ជា​និស្សិត​រៀន​នៅ​សាលា​តិច​ណូ​ឆ្នាំ​ទី ៤ ស្នាក់នៅ​បន្ទប់​ជួល​ជាន់​ទី ៣ កន្លែង​ទីតាំង​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅក្នុង​ភូមិ ទ្រាស ឃុំ ទ្រាស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ដោយ​នៅក្បែរ​កន្លែង​ចង ក នោះ​ជនរងគ្រោះ​ក៏បាន សរសេរ ពាក្យ​បណ្ដាំ​មួយច្បាប់​ជា​ភាសា អង់គ្លេស​ទុក​ជូន​ម្ដាយ​របស់ខ្លួន​ដែរ ។​

​តាម​ប្រភពពី​ម្ចាស់ផ្ទះ​បានឱ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ទំនាក់ទំនង និយាយ​ទូរស័ព្ទ​ជាមួយ​ម្ដាយ​ក្នុងពេល​កំពុងនិយាយ​នោះ កើតចេញ​ជា​ទំនាស់​ពាក្យសម្ដី​ធ្វើ​ឲ្យ​ជនរងគ្រោះ​មានការ​តូចចិត្ត បាន​បិទ​ទូរស័ព្ទ​ភ្លាមៗ ។​

​ក្រោយ​មានទំនាស់​ពាក្យសម្ដី​រួចមក​ធ្វើ​ម្ដាយ​ជនរងគ្រោះ​ដែលមាន​ឈ្មោះ តាន់ គីម ព្យាយាម​ទាក់ទង​មិនបាន​ក៏​ទូរស័ព្ទ​មក​ម្ចាស់​ផ្ទះជួល​ឲ​ឡើងទៅ​មើល​ស្រាប់តែ​ប្រទះឃើញ​កូន​បាន​ចង ក ស្លាប់​បាត់បង់​អាយុជីវិត​បាត់ទៅហើយ​នៅក្នុង​បន្ទប់ទឹក​ដោយ​យក​ក្រមា​ចងភ្ជាប់​ជាមួយនឹង​ប្រហោង​ឥដ្ឋ​ខ្យល់​ទាក់​ជាប់​ជាមួយ​ក​បែរមុខ​ចេញ​ក្រៅ​ស្លាប់​បាត់បង់​អាយុជីវិត​ក្នុង​បន្ទប់ទឹក​ដោយ​ចាក់​គន្លឹះទ្វារ​បន្ទប់​ពី​ខាងក្នុង ។ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើងរាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ខាង​កុស​ល្យ​វិ​ច្ច័​យ​ចុះមក​ទីតាំង​កើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ​ទៅលើ​សព​របស់​ជនរងគ្រោះ​ដែល​ស្លាប់​បាត់បង់​អាយុជីវិត​ខាងលើ​។​

​បច្ចុប្បន្ន​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​កោសល្យវិច័យ​ពិនិត្យ​រក​មូលហេតុ​នៃ​ការចងក​ស្លាប់​បាត់បង់​អាយុជីវិត​នឹង​ទាក់ទង​ទៅ​ក្រុមគ្រួសារ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត ៕​រក្សា​សិទ្ធិ​ដោយ ៖ ពន្លឺ និង ហេង​វុត្ថា​

spot_img
×