ភ្នំពេញ ៖ យុវជន២ នាក់បានបាត់បង់ជីវិតម្នាក់ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាវ៉ាជែងក្នុងល្បឿនលឿន ទៅប៉ះពីក្រោយនិងរថយន្តមិនចាំម៉ាក រួចបានជ្រុលចង្កូតឆ្លងផ្លូវទៅបុកចូលក្រោមរថយន្តមួយគ្រឿងទៀត កំពុងធ្វើដំណើរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៩ និង១០ នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សពមានឈ្មោះម៉ុន គួង ភេទប្រុស អាយុ ១៩ ឆ្នាំ មានប្រពន្ធ និងកូនមួយ មានស្រុកកំណើតនៅភូមិបន្ទាយចាស់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់អង្គភាពសារព័ត៌មានCEN ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញយុវជន២នាក់ ជិះម៉ូតូម៉ាកហុង ដា ឌ្រីមសង់សេ១២៥មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1-AD18 20 ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានទៅប៉ះពីក្រោយនិងរថយន្តនៅខាងមុខ ដែលមិនចាំម៉ាករួចក៏ជ្រុលចង្កូតឆ្លងផ្លូវ ទៅបុកចូលក្រោមរថយន្តម៉ាកVIGO ដែលពាក់ផ្លាកលេខ 2-AA 2121 ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង បណ្តាលឲ្យកិនស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាល។ ចំណែកឯតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់បាន។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌព្រែកព្នៅ ចុះមកដល់រួចក៏ប្រគល់តួនាទីនេះ ឲ្យទៅខាងចរាចរណ៍ចជំនាញក្រុង ចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តនិងម៉ូតូស្ទូចយកទៅរក្សាទុកនៅចរាចរណ៍ក្រុង។ ចំណែកឯសពប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕រក្សាសិទ្ធិដោយ៖ សាមេត