សៀមរាប៖ នគរបាល ក្រុងសៀមរាប ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ) ពីជនរងគ្រោះ ហើយពេលដែលជនរងគ្រោះបើកម៉ូតូដេញតាម ពួកគេបានយកមួកការពារ គប់ទៅលើជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះរ៉េចង្កូតម៉ូតូដួលទៅប៉ះជាមួយនឹងអ្នកធ្វើដំណើរផ្សេងទៀតរងរបួស ក្នុងក្រុងសៀមរាប ហើយកសាងសំណុំបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់ កាលពីថ្ងៃទី១៦៧ខែមករា ឆ្នាំ២០២១។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ កម្លាំងនគរបាល ក្រុងសៀមរាប ដឹកនាំដោយ លោក វរសេនីយ៍ទោ ដា ចំរើន អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ) ក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង១៨និង០០ នាទីយប់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចជិតភ្លើងស្តុបសណ្ឋាគារស្មាយលីង ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
ជនសង្ស័យក្រោយទាំង០២នាក់ក្រោយធ្វើសកម្មភាព ហើយ បានគេចទៅលាក់ខ្លួនទៅនៅសង្ងំនៅឯភូមិសាស្ត្រស្រុកសូទ្រនិគម តែត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប ចូលរួមសហការដោយកន្លាំងនគរបាលស្រុកសូទ្រនិគម ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោកស្នងការ និងលោកស្នងការរង ទទួល ផែន ព្រហ្មទណ្ឌ បានស្រាវជ្រាវ រហូតឈានដល់ការនាំខ្លួនយកមកសាកសួរនាំ ។
ជនសង្ស័យទី១/ឈ្មោះ ជឿង យូឈាន ហៅ ប៉ាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ សិស្ស ស្រុកកំណើត និងបច្ចប្បន្ននៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ជនសង្ស័យទី២/ឈ្មោះ ហុង សុភ័ណ្ឌ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ នៅផ្ទះ មានស្រុកកំណើតនៅភូមិខ្នយ ឃុំតាកោ ស្រុកកំពង់លាវ ខេត្តព្រៃវែង បច្ចុប្បន្នជួលបន្ទប់ស្នាក់នៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទ ពីជនរងគ្រោះ ហើយពេលដែលជនរងគ្រោះបើកម៉ូតូដេញតាម ពួកគេបានយកមួកការពារ គប់ទៅលើជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះរ៉េចង្កូតម៉ូតូដួលទៅប៉ះជាមួយនឹងអ្នកធ្វើដំណើរផ្សេងទៀតរងរបួស ពិតប្រាកដមែន ។
វត្ថុតាងដកហូតបាន -ម៉ូតូដែលជនសង្ស័យជិះធ្វើ សកម្មភាព០១គ្រឿង -ទូរសព្ទ័របស់ជនរងគ្រោះ០១គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបាន កម្លាំង នគរ បាលក្រុងសៀមរាប កសាងសំណុំបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ