Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកទោស​ជិត​៩០​នាក់ ត្រូវ​ផ្ទេរ​ចេញពី​ខេត្តក្រចេះ មក​ខេត្តស្ទឹងត្រែង ដោយសារ​ចង្អៀត​ណែន​លើ​ចំណុះ​

​ស្ទឹងត្រែង ៖ អ្នក​ជាប់ឃុំ​ចំនួន ៨៧​នាក់ ត្រូវបាន​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៃ​ក្រសួងមហាផ្ទៃ ផ្ទេរ​ចេញពី​ពន្ធនាគារ​ខេត្តក្រចេះ មក​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ ។​

​លោក​ឈុន ដា​រ៉ា ប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា​នេះ​ថា ពិតជា​មានការ​ផ្ទេរ​អ្នកទោស​ចេញពី​ពន្ធនាគារ​ខេត្តក្រចេះ មក​ខេត្តស្ទឹងត្រែង​ចំនួន ៨៧ នាក់ ពិតប្រាកដ​មែន​។ លោក​បាន​បញ្ជាក់ថា ការផ្ទេរ​នេះ​ធ្វើឡើង បន្ទាប់ពី​មានការ​ស្នើសុំ​ពី​ព​ន្ឋ​នាគារ​ខេត្តក្រចេះ ទៅ​អគ្គនាយកដ្ឋាន​ក្រសួងមហាផ្ទៃ ហើយ​ថ្នាក់លើ​ក៏បាន​សម្រេច​ឱ្យ​អ្នកទោស​ទាំងនោះ ដឹក​មក​ឃុំខ្លួន​បន្ត ក្នុង​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​។​

​លោក នុត សាវ​នា នាយករង​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​អ្នកសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី ១៨ ខែមករា​នេះ​ថា ការផ្ទេរ​អ្នក​ជាប់ឃុំ​ជាង​៨០​នាក់ ចេញពី​ក្នុង​ពន្ធនាគារ​ខេត្តក្រចេះ មកកាន់​ខេត្តស្ទឹងត្រែង ដោយសារ​នៅក្នុង​ពន្ធនាគារ​ខេត្តក្រចេះ មាន​ចំនួន​អ្នក​ជាប់ឃុំ​រហូតដល់​ទៅ​៧០៧​នាក់​។ បច្ចុប្បន្ន​ពន្ធនាគារ នៅ​ខេត្តក្រចេះ អាចដាក់​អ្នក​ជាប់ឃុំ​បាន​ក្រោម ៤០០ នាក់​ប៉ុណ្ណោះ​។ ពីព្រោះ​ទីតាំង​មាន​លក្ខណៈ​តូចចង្អៀត​។​

​ដោយឡែក​ពន្ធនាគារ​នៅ​ខេត្តស្ទឹងត្រែង មាន​លក្ខណៈ​ធំ​ទូលាយ និង​មាន​ការសង់​អគារ​បន្ថែម ជា​បន្តបន្ទាប់ អាចដាក់​អ្នក​ជាប់ឃុំ​បាន​ចំនួន​ច្រើន​។ ម្យ៉ាងទៀត​ពន្ធនាគារ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ស្ថិតនៅ​ភូមិភាគ​ឦសាន​តែមួយ បង្កលក្ខណៈ​ងាយស្រួល សម្រាប់​សាច់ញាតិ​សួរសុខទុក្ខ​ជន​ជាប់ឃុំ​។ ការនាំ​ខ្លួន​អ្នក​ជាប់ឃុំ​ឡើង​សាវ​នា​ការ ទៅ​សាលាដំបូង​ខេត្ត ក្នុង​តំបន់​ជិតគ្នា ក៏​កាន់​តែមាន​លក្ខណៈ​ងាយស្រួល​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

×