ភ្នំពេញ ÷ យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនពេកមិនប្រយ័ត្នជ្រុលទៅបុកខឿនផ្លូវប៉ើងខ្ទាតទៅបោកក្បាលនឹងដើមឈើស្លាប់ក្នុងថ្លុកឈាម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១ និង១៥នាទីយប់ ឈានចូលថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនរងគ្រោះ សមត្ថកិច្ចឆែកនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
បើយោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល
កើតគាត់បានឃើញយុវជនម្នាក់ ជិះម៉ូតូម៉ាកហុងដាទ្រីមសង់ ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2IE 3585 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុមិនប្រយ័ត្នស្រាប់តែទៅបុកខឿនផ្លូវ រួចប៉ើងជនរងគ្រោះទៅបោកក្បាលនឹងដើមឈើបណ្តាលឲ្យស្លាប់មួយរំពេច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងខាងចរាចរណ៍ជំនាញខណ្ឌដូនពេញ ចុះមកដល់ វាស់វែងយកម៉ូតូទៅរក្សាទុកជាបណ្តោះអសន្ន និងធ្វើកំណត់ហេតុប្រគល់សពឲ្យរថយន្តសាម៉ុយ យកទៅតម្កល់ទៅវត្តរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សា មេត