Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​ខេត្តតាកែវ បង្ក្រាប​ជនសង្ស័យ ជួញដូរ​គ្រឿងញៀន​ម្នាក់ នៅ​ស្រុក​សំរោង​

spot_img

​ខេត្តតាកែវ ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​កង​រា​អាវុធហត្ថ​ខេត្តតាកែវ បាន​ចុះបង្ក្រាប​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ នៅ​ស្រុក​សំរោង ជាមួយនិង​វត្ថុតាង​បញ្ជូន​ឡើង​តុលាការ នៅ​ព្រឹក​ថ្ងៃទី ២០ ខែមករា នេះ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

​បើតាម​លោក ហ៊ួ​ត វឿន ប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៨ ខែ មករា​ឆ្នាំ​២០២១​នៅវេលា​ម៉ោង​១៦​និង ៥០​នាទី ដឹកនាំ​បញ្ជា​ដោយ​លោក​អនុសេនីយ៍ត្រី ហួត វឿន នាយការិយាល័យ ស្ដីទី​ដោយមាន​ការសម្របសម្រួល​និតិ​វិធី​ពី ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អប​សាលាដំបូង​ខេត្តតាកែវ នៅ​ចំណុច​ភូមិ​ត្រពាំង​វិ​ហ៊ា ឃុំ​ជើង​គួ​ន ស្រុក​សំរោង ខេត្តតាកែវ​។ ជនសង្ស័យ​មានឈ្មោះ សំរិត សុខ​លីម​ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់ រស់នៅ​ភូមិ​ស្រីប្រសើរ ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ ។ ចំណែក​វត្ថុតាង​ដកហូត​បានរួម​មាន ៖ ១-​ម្ស៉ៅ​ក្រាម​ស​ថ្លា​ចំនួន​០១​កញ្ចប់​ទម្ងន់​១,១៣ ក្រាម ( ថ្លឹង​ទាំង​សំបក​) (​ម្ចាស់​ថ្នាំ​គេចខ្លួន​) ២- ទូរស័ព្ទ​១​គ្រឿង​(​អិន​ចុច​ពិល​) ៕ រក្សា​សិទ្ធិ​ដោយ​៖ តាកែវ​

spot_img
×