Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ហាត់ប្រាណ នៅតាម​ផ្លូវ​ទំនប់​បឹង​តាកែវ រិះគន់​អ្នក​ចោល​សំរាម​នៅតាម​ទីសាធារណៈ​ថា ក្លាយទៅជា​ទម្លាប់​ទៅហើយ​

spot_img

​ខេត្តតាកែវ ៖ អ្នក​ហាត់ប្រាណ នៅតាម​ផ្លូវ​ទំនប់​បឹង​តាកែវ រិះគន់​ចំពោះ​ប្រជាពលរដ្ឋ ដែល​ចោល​សំរាម​នៅតាម​ទីសាធារណៈ​ថា ក្លាយទៅជា​ទម្លាប់​ទៅហើយ និង​ថា​មន្ទីរ​ទេសចរណ៍​ខេត្តតាកែវ មិន​គំនិត​ច្នៃប្រឌិត​បង្កើត​កន្លែង​ទេសចរណ៍​បែប​ធម្មជាតិ​។​

​ផ្លូវ​ទំនប់​បឹង​តាកែវ ក្រុង​ដូន​កែវ ខេត្តតាកែវ ដែលជា​ទីកន្លែង​ស្រស់ស្អាត​មួយ និង​មាន​ខ្យល់អាកាស​បរិសុទ្ធ កំពុង​ក្លាយទៅជា​ទីកន្លែង​ចោល​សំរាម​ហើយ ក្រោយ​អ្នក​ទាំងនោះ​នៅតែ​បន្ត​យក​កាកសំណល់ មក​បោះចោល​តាមផ្លូវ​ទំនប់​បឹង​តាកែវ កាន់​តែមាន​សម្រាម​គរ​ច្រើនឡើង បើទោះបីជា​កន្លងមក​អាជ្ញាធរ​ក្រុង​ដូន​កែវ​លោក កង អាណាន់ ធ្លាប់​បានធ្វើ​ហាមប្រាម​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ដូន​កែវ រហូត​មានការ​សរសេរ​ជា​ច្បាប់​ផាកពិន័យ​ជា​ទឹកប្រាក់ ដល់​ជន​ណា​ដែល​យក​កាកសំណល់​មក​ចោល​ពាស់វាល់​ពាស់កាល​យ៉ាងណា​ម​ក៏ដោយ ក៏​នៅតែមាន​ក្រុម​ពលរដ្ឋ​មួយចំនួន​តូច ដែល​មិនចេះ​ខ្មាសអៀន​មួយចំនួន​តូច​មិន​ខ្លាចរអា ហើយ​បាន​បន្ត​យក​កាកសំណល់​របស់ខ្លួន​(​សំរាម​) មក​បោះចោល​យ៉ាង​អាណាធិបតេយ្យ​នៅ​ខាង​ផ្លូវ​ក្បែរ​មាត់បឹង​តាកែវ​ដដែល​។

​ទង្វើ​គ្មាន​ការអៀនខ្មាស​នេះ បានធ្វើ​ឲ្យ​អ្នកដំណើរ​ឆ្លងកាត់​ក៏ដូចជា​ពលរដ្ឋ​ដែល​ដើរមក​ហាត់ប្រាណ ស្រូបយក​ខ្ស​ល់​បរិសុទ្ធ​ព្រឹកល្ងាច​នៅលើ​ផ្លូវ​មាត់បឹង​តាកែវ ផ្ទុះ​ការ​រិះគន់ថា​ជា​មនុស្ស​ខួរ​អន់​រស់នៅ​មិនចេះ​មើល​គេឯង មិន​គិតពី​សុខភាព​សាធារណៈ ជា​អ្នកបង្កើត​បរិយាកាស​ក​ខ្វក់​និង​មាន​ខ្លិនស្អុយ​ដល់​គេឯង ព្រោះ​ទី​ដែល​ពួកគេ​យក​កាកសំណល់​មក​ចោល​នេះ ជា​កន្លែង​ពលរដ្ឋ​ដើរ​ហាត់ប្រាណ​ស្រូបយក​ខ្ស​ល់​បរិសុទ្ធ​មាត់បឹង និង​ជា​កន្លែង​អង្គុយ​មើល​ថ្ងៃ​លិច​ដ៏​ស្រស់ស្អាត ថែមទៀត ហើយ​មន្ទីរ​ទេសចរណ៍​ខេត្តតាកែវ​វិញ​គ្មាន​ឈឺក្បាល​ឡើយ ក្នុងការ​ច្នៃប្រឌិត​បង្កើត​ទីកន្លែង​ទេសចរណ៍​បែប​ធម្មជាតិ​បែបនេះ​ឡើយ ។ តាម​ការសង្កេត​កន្លង​មក អ្នក​ដែល​យក​កាកសំណល់​មក​ចោល​នោះ គឺ​ដឹក​មកពី​ទីតាំង​ផ្សេងៗ​គ្នា ហើយ​ឆ្ងាយ​ពី​តំបន់​មាត់បឹង ដោយ​ច្រក​ថង់​ដឹក​តាម​ម៉ូតូ​យកមក​ទម្លាក់ចោល​តៗ​គ្នា​ទាំង​ព្រលឹម​ជិត​ភ្លឺ និង​ពេល​ល្ងាច​ព្រលប់ៗ​៕ រក្សា​សិទ្ធិ​ដោយ​៖ តាកែវ​

spot_img
×