Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្វែងយល់​ពី​វ៉ាក់សាំង​កូ​វីដ​-១៩ ជា​ជំនួយ​របស់​ចិន ទាក់ទិន​ទៅនឹង​ប្រសិទ្ធភាព និង​បរិយាកាស​

spot_img

ភ្នំពេញ ៖ ​បើតាម លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ដែល​ផ្តល់​បទសម្ភាសន៍​មួយ ជូន​អ្នកសារព័ត៌មាន​ក្នុងស្រុក កាលពី​ថ្ងៃ​ម្សិលមិញ ទី​១៩ ខែមករា ឆ្នាំ​២០២១ ឲ្យ​ដឹងថា វ៉ាក់សាំង​កូ​វីដ​-១៩ ជំនួយ​របស់​ប្រទេស​ចិន នឹង​មកដល់​កម្ពុជា​កំលុង ខែកុម្ភៈ ឆ្នាំ​២០២១ ហើយ​ការមកដល់​ដំណាក់កាល​ដំបូង​នៃ​វ៉ាក់សាំង​នេះ គឺ​ប្រមាណ ៣០​ម៉ឺន​ដូ​ស​។​

​លោកស្រី​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា វ៉ាក់សាំង​កូ​វីដ​-១៩ របស់​ចិន​នេះ ឈ្មោះ ស៊ី​ណូ​ហ្វា​ម មាន​ប្រសិទ្ធិភាព ៧៩,៣៤​ភាគរយ និង​បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ប្រទេស​ផ្សេងៗ​ជាង ២២៣​លាន​ដូ​ស រួចហើយ​, វា​មាន​ប្រសិទ្ធភាព អាច​រារាំង និង​ទប់ស្កាត់​វីរុស​កូ​វីដ​-១៩ មិនឱ្យ​ជ្រាបចូល​ទៅក្នុង​ខ្លួន​របស់​យើង​បាន នៅពេលដែល​យើង​ប្រើប្រាស់​វា បូករួម​ជាមួយនឹង​វិធានការ​ផ្សេងៗ ។​

– វ៉ាក់សាំង​កូ​វីដ​-១៩ របស់​ចិន ឈ្មោះ ស៊ី​ណូ​ហ្វា​ម នេះ គឺជា​ផលិតផល​របស់​ក្រុមហ៊ុន​វិទ្យាសាស្ត្រ​ឱសថ​ដ៏​ធំ​ក្នុងចំណោម​ក្រុមហ៊ុន​ធំៗ​ឯទៀត​ក្នុងប្រទេស​ចិន ហើយ​ត្រូវបាន​រដ្ឋាភិបាល​ចិន​ទទួលស្គាល់​ចំពោះ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ស៊ី​ណូ​ហ្វា​ម នេះ ហើយ​វា​ក្លាយទៅជា​ការចែករំលែក​ក្នុងទិសដៅ​រួមគ្នា​ការពារ​សុខភាព​សាធារណៈ រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​-​កម្ពុជា ។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ដែល​មមាញឹក​រូបនេះ ដំបូង​បាន​ពន្យល់​អំពី ÷

– អត្ថន័យ​របស់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​នេះ ÷ គឺជា​ប្រភេទ​មេរោគ​ម្យ៉ាង ដោយបាន​យក​វា​ចូលក្នុង​មន្ទីរពិសោធន៍​ដក​ភាព​សាហាវ​នៃ​មេរោគ​នេះ​ចេញ បង្កើត​វា​ឲ្យ​មាន​អង្គ​បដិបក្ខ ហើយ​បន្សាំ​វា​ឲ្យ​ស៊ីគ្នា​នឹង​សរីរ​:​រាងកាយ​របស់​មនុស្ស ដើម្បី​ប្រឆាំងនឹង​មេរោគ​ផ្សេងៗ ដែល​បាន​ចូល ឬ​កំពុង​ចូលទៅក្នុង​សរីរ​:​រាងកាយ​មនុស្ស ធ្វើឱ្យ​យើង​មាន​អា​ការៈឈឺ​ចុកចាប់ ព្រឺ​រងា ក្តៅខ្លួន ឬ​មិន​ស្រួលខ្លួន ឬ​ឈឺធ្ងន់ធ្ងរ ជាដើម​… ដូច្នេះ មេរោគ​អង្គ​បដិបក្ខ នឹង​ច្រាន​ចេញ ឬ​កម្ចាត់​មេរោគ​ជំងឺ​នោះ​ចោល ។

– ប្រសិទ្ធភាព ÷ វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ស៊ី​ណូ​ហ្វា​ម នេះ វា​មាន​ប្រសិទ្ធិភាព ៧៩,៣៤​ភាគរយ គឺ​ត្រូវបាន​ក្រុម​អ្នកជំនាញ​វិទ្យាសាស្ត្រ​សុខាភិបាល ចាត់ទុកថា ជា​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​មួយ ព្រោះថា វ៉ាក់សាំង​របស់​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត ក៏មាន​ប្រសិទ្ធភាព​ប្រហាក់ប្រហែលគ្នា​នេះដែរ ហើយ​ក្រុម​ជំនាញ​ផលិត​វ៉ាក់សាំង​នេះ ក៏​ចង់បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់ជាង​នេះ​ផងដែរ ប៉ុន្តែ​ផលិតភាព​របស់​គ្រូពេទ្យ​ជំនាញ ធ្វើ​មិនទាន់បាន ហើយ​ត្រូវការ​ពេលវេលា តទៅទៀត ។

– ស្រប​នឹង​បរិយាកាស ÷ វ៉ាក់សាំង​កូ​វីដ​-១៩ ស៊ី​ណូ​ហ្វា​ម នេះ វា​មាន​លក្ខណៈ​ស្របទៅតាម​បរិយាកាស​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី ដោយ​វា​តម្រូវ​ឲ្យ​ការថែរក្សា​ក្នុង​សកម្មភាព +២ ទៅ +៨ ប៉ុណ្ណោះ ដូចជា​ប្រទេស​កម្ពុជា ក៏ត្រូវ​នឹង​បរិយាកាស​នេះដែរ អាច​រក្សា​ទុកដាក់​បាន ។ ដោយឡែក​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​ប្រទេស​មួយចំនួនទៀត តម្រូវអោយ​រក្សាទុក​ដាក់​ក្នុង​សីតុណ្ហភាព -៦០ ទៅ -៨០ អង្សា​សេ ដូច្នេះ វា​មិន​សមស្រប​នឹង​បរិយាកាស​នៅតាម​បណ្ដា​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​នោះទេ ។​

– ប្រទេស​ប្រើប្រាស់​បាក់​សាំង​នេះ ÷ វ៉ាក់សាំង​កូ​វីដ​-១៩ ស៊ី​ណូ​ហ្វា​ម ត្រូវបាន​ប្រើប្រាស់​នៅ​បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​មជ្ឈិមបូព៌ា អេ​ហ្ស៊ី​ប , ក្រិ​ក , អា​ប៊ី​សា​អូឌីត … ចិន​ខ្លួនឯង , ឃើញថា​វា​មាន​ប្រសិទ្ធភាព ព្រោះ​បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ប្រទេស​ផ្សេង​មាន​ចំនួន ២២៣​លាន​ដូ​ស រួចហើយ​។​

– ប្រើប្រាស់​បាន​ទៅលើ​មនុស្ស​វ័យ​ណាខ្លះ ? ÷ គឺអាច​ចាក់​បាន​ទៅលើ​មនុ​ស្សវ័យ ១៦​ឆ្នាំ ឡើងទៅ ហើយ​ត្រូវ​ចាក់​ពីរដង​, ដោយ​ការចាប់ផ្ដើម​ចាក់​១​ដង ត្រូវ​ប្រើ​ពេលវេលា រយ​:​ពេល ២១​ថ្ងៃ ទើប​អាច​ចាក់​ជា​លើក​ទី​២ បាន ។

– ផលប៉ះពាល់ ÷ ផលប៉ះពាល់​គឺ តែងតែមាន ប៉ុន្តែ​មិន​គ្រោះថ្នាក់​នោះទេ​… ដូចជា​យើង​ធ្លាប់​ចាក់​វ៉ាក់សាំង​កន្លងមក​ច្រើន​រួចហើយ ដូចជា វ៉ាក់សាំង​ប្រឆាំង​មេរោគ​ផ្តាសាយ​ជាដើម​… វា​តែងតែ​ធ្វើ​ឲ្យ​សរីរៈ​រាងកាយ​យើង​មាន​ការឈឺ​ព្រឺ​រងា ក្តៅខ្លួន ឬ​មិន​ស្រួលខ្លួន ប៉ុន្តែ​មិនមាន​ភាពគ្រោះថ្នាក់​នោះទេ ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក វា​នឹង​រលុប​បាត់​អា​ការៈឈឺ​នោះ ៕ រក្សា​សិទ្ធ​ដោយ​៖ ពិសិដ្ឋ CEN​

spot_img
×