ភ្នំពេញ÷យុវជនម្នាក់បានជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនមកដល់ផ្លូវបំបែកជាបួនមិនបង្អង់ក៏ជ្រុលទៅបុករថយន្តlexusRX330កំពុងតែឆ្លងផ្លូវចំពីចំហៀងខាងមុខពេញទំហឹងបណ្តាលឲ្យជនរងគ្រោះប៉ើងទៅមុខរងរបួសធ្ងន់បញ្ជូនទៅមន្ទីតពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៩ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ធនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានឃើញរថយន្តlexus RX 330 ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ2Q 7429 មួយគ្រឿងបើកបរដោយបុរសម្នាក់រួមអ្នកដំណើរ៣នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ ១៩៩ ក្នុងល្បឿនមធ្យម មកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូម៉ាកហុងដាទ្រីមសង់សេ១២៥ សេរី២០១៩ពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខ ក្រចេះ1C 5811 ជិះដោយយុវជនម្នាក់ក្នុងល្បឿនលឿនមកបុកចំពីចំហៀងរថយន្តពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ចំណែកឯអ្នកបើកបនិងអ្នករួមដំណើត្រូវសមត្ថ កិច្ចឃាត់ឲ្យនៅដោះស្រាយនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋា នសហការជាមួយនិងខាងជំនាញចរាចរណ៍ខណ្ឌបឹងកេងកងចុះមកដល់រួចក៏ប្រគល់តួនាទីនេះទៅឲ្យខាងចរាចរណ៍ជំនាញក្រុងចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅខាងចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត