ភ្នំពេញ ៖ យុវជនមួយក្រុមបាននាំគ្នាមកវាយ និងប្រើហឹង្សាបង្កដោយបុរសពីរនាក់ជិះម៉ូតូធុនធំមួយគ្រឿង និងរថយន្ត rangrover មួយគ្រឿងទៀត ចុះមកវាយប្រតាយប្រតប់ ទៅលើប្រជាពរដ្ឋនៅក្នុងភូមិ រួចបានដកកាំភ្លើងខ្លីមកអាមេគំរាមបាញ់ តែមិនផ្ទុះ ដោយមិនដឹងថាភាគីទាំងពីរធ្លាប់មានរឿងពីថ្ងៃណាមក។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១
ស្ថិតតាមបណ្ដោយផ្លូវបេតុង ចំណុចច្រកចូលផ្សារសែនមនោរម្យ ក្នុងភូមិកន្ទោកខាងត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
យោងតាមប្រភពពីប្រជាពរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ខាងអង្គភាពសារព័ត៌មាន CEN បានឲ្យដឹងថា មុនពេលកើតប្រជាពរដ្ឋកំពុងផឹកស៊ី នៅមុខផ្ទះស្រាប់តែភ្លាមៗនោះដែរ បានលេចមុខជនបង្កមានគ្នា២នាក់ ម្នាក់ជិះម៉ូតូមួយគ្រឿង និងម្នាក់ទៀតបើករថយន្ត rangrover ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2AO 4034 ចុះពីរថយន្តមានអាយឌី និងកាំភ្លើងខ្លី ហើយបានទៅសួរនាំទៅលើជនរងគ្រោះថា មូលហេតុអីបានវាយទៅលើប្អូនគាត់ បន្ទាប់មកជនរងគ្រោះជាអ្នកភូមិ បានតបទៅវិញមកពីប្អូនខាងជនបង្ក មកវាយគាត់មុន ហើយក៏មានរឿងវាយប្រតាយប្រតប់គ្នា រួចក៏ជនបង្កបានទាញកាំភ្លើងអាមេប្រុងនឹងបាញ់ទៅលើជនរងគ្រោះ តែសំណាងល្អបាញ់មិនចេញ។ រួចឡើងរថយន្តប្រុងនឹងរត់គេច តែត្រូវអ្នកភូមិបានយករ៉ឺម៉កមកឃាំងពីខាងមុខរថយន្តទៅមុខលែងរួច។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកកន្លែងកើតហេតុ ឃាត់ខ្លួនជនបង្កយកទៅប៉ុស្តិ៍កន្ទោក ដើម្បីសាកសួរ។ ចំណែកម៉ូតូជនបង្កដែលគេបិតតែមសាលាខណ្ឌ ត្រូវបានសមត្ថកិច្ចជិះចេញពីកន្លែងកើតហេតុ ទាំងប្រញាប់ចេញទៅបាត់៕ រក្សាសិទ្ធិដោយ៖សាមេត