Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស្នើ​ឲ្យ​ក្រសួង​អប់រំ ជំរុញ​តាម​សាលា​បង្កើន​ប្រសិទ្ធភាព​សិក្សា ដើម្បី​ឆ្ពោះទៅ​ស្ដង់ដារ​ជាតិ​និង​អន្តរជាតិ​

spot_img

​បាត់ដំបង​៖​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​ស្នើ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បន្ត​ជំរុញ​ទៅតាម​សាលារៀន​របស់​រដ្ឋ ត្រូវ​បង្កើន​ប្រសិទ្ធភាព​ការសិក្សា ដើម្បី​ឆ្ពោះ​ទៅបាន​នូវ​ស្ដង់ដារ​ជាតិ​និង​អន្តរជាតិ ខណៈ​រាជរដ្ឋាភិបាល បាន​យក​វិស័យ​ធនធានមនុស្ស ជា​អទិភាព​សម្រាប់​អាណត្តិ​៦​នេះ​។​

​ការលើកឡើង​នេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យលាភី​ចំនួន​២០២៣​នាក់​នៅ​សក​
​ល​វិទ្យាល័យ​ជាតិ​បាត់ដំបង កាលពី​ថ្ងៃទី​២០​ខែមករា ឆ្នាំ​២០២១​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន​កម្ពុជា ត្រូវការ​ជា​ចាំបាច់​នូវ​ធនធានមនុស្ស​ដែលមាន​សមត្ថភាព ក្នុង​ការជួយ​អភិវឌ្ឍន៍​ជាតិ ដូច្នេះ​ក្នុងដំណាក់កាល​កម្ពុជា មាន​សុខសន្តិភាព​ពេញលេញ​នេះ យុវជន យុវនារី​ទាំងអស់ ត្រូវ​ក្ដោប​ឱកាស​ឲ្យ​បាន​ក្នុង​ការខិតខំ​សិក្សា​រៀនសូត្រ​។​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​ឲ្យ​ការសិក្សា​របស់​កម្ពុជា ទទួលបាន​នូវ​ស្ដង់ដា​ជាតិ​និង​អន្តរជាតិ​នោះ សូម​ស្នើ​ឲ្យ​ក្រសួង​អប់រំ អាជ្ញាធរខេត្ត ក៏ដូចជា​គណៈ​គ្រប់គ្រង​សកល​វិទ្យាល័យ​ជាតិ​បាត់ដំបង​ឬ​សាលារៀន​ផ្សេងៗ​ទៀត រួម​នឹង​សិស្ស​និស្សិត ត្រូវខិតខំ​គាំទ្រ​ការដឹកនាំ​និង​កម្មវិធីសិក្សា​ដែល​បាន​ដាក់ចេញ​ថ្មីៗ​នេះ​។​គម្រោង​ចង់​បង្កើត​សកលវិទ្យា​ល័យ​ជាតិ​មួយទៀត​នៅក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ក្នុងការ​ចូលរួម​បណ្ដុះបណ្ដាល​ធនធានមនុស្ស​នៅ​កម្ពុជា ឲ្យ​បាន​កាន់តែច្រើន​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។​
​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​កោតសរសើ​រ​និង​ជំនឿ​ចិត្ត ចំពោះ​សមាសភាព​គណៈកម្មការ ដែល​ជួយ​គាំទ្រ​ដល់​ដំណើរការ​សកលវិទ្យា​ល័យ​បាត់ដំបង​និង​គណៈ​គ្របគ្រង​សកលវិទ្យា​ល័យ​ថា​នឹង​អាច​រួម​កម្លាំង​សាមគ្គី​គ្នា សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ឈានទៅ​បន្ត​អភិវឌ្ឍន៍​សកល​វិទ្យាល័យ​នេះ​ឱ្យ​កាន់​តែមាន​គុណភាព​ក្នុងការ​អប់រំ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​។​

​ឯ​ឧ​ត្ត​ម សុខ ឃ​ន សកលវិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង បាន​មានប្រសាសន៍ថា​ចាប់ពី​ឆ្នាំ​២០០៨ សកល​វិទ្យាល័យ​បាត់ដំបង​នេះ បាន​បណ្ដុះបណ្ដាល​និស្សិត​ចំនួន​ជាង ២០ ០០០​នាក់ ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ដែល​ក្នុងនោះ​មាននៅ​ស្ថាប័នរដ្ឋ​និង​ឯកជន ប្រមាណ​ជា ៩០​ភាគរយ​។​បច្ចុប្បន្ន​និស្សិត​បញ្ចប់​ការសិក្សា​នៅ​សកល​វិទ្យាល័យ​ជាតិ​បាត់ដំបង កំពុង​បម្រើរ​ការងារ​ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ជីវចម្រុះ ទេសចរណ៍ ធនាគារ បដិសណ្ឋារកិច្ច វិស្វក​ម្និ​ង​សំណង់​ជាដើម​។​គណៈ​គ្រប់គ្រង​សាលា ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា ជួយ​បន្ត​ខិតខំ​អភិវឌ្ឍន៍​វិស័យ​អប់រំ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​៕ រក្សា​សិទ្ធិ​ដោយៈ​អ៊ុង​សា​រុំ​

spot_img
×