Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩​ថ្មី ០៥​នាក់ ឯ​អ្នកជំងឺ​០៤​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ជូន​ព័ត៌មាន ឱ្យដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​ជំនាញ បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី ចំនួន ០៥​នាក់​ថែមទៀត ខណៈ​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ០៤​នាក់ ព្យាបាល​ជាសះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ ទៅកាន់​ទីស្នាក់អាស្រ័យរ​បស់​ពួកគេ​អស់ហើយ ។​

​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ថ្មី ទាំង ០៥​នាក់ រួមមាន ៖

១ ស្ត្រីជន​ជាតិខ្មែរ អាយុ​៤០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

២- ស្ត្រីជន​ជាតិខ្មែរ អាយុ​៣៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

៣- ស្ត្រីជន​ជាតិខ្មែរ អាយុ​៤០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ចំបក់ ឃុំ​ក្រួស ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ។​

៤- ស្ត្រីជន​ជាតិខ្មែរ អាយុ​៤២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​កំពង់ស្វាយ ក្រុង​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ។

​អ្នក​ទាំង​០៤​នាក់ ខាងលើ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅតាម​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត និង​ខេត្ត​ប៉ៃលិន ។

៥- ស្ត្រីជន​ជាតិខ្មែរ អាយុ​៤៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ខេត្តពោធិ៍សាត់ ជា​អ្នកដំណើរ​មកពី សហរដ្ឋអាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ ២០២១​។​

​បច្ចុប្បន្ន អ្នកជំងឺ​រូបនេះ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។​

​អ្នកជា​សះស្បើយ ០៤​នាក់ រួមមាន​៖

១- បុរស​ជនជាតិខ្មែរ អាយុ​២៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។

២- ស្ត្រីជន​ជាតិខ្មែរ អាយុ​២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។

៣- បុរស​ជនជាតិខ្មែរ អាយុ​២២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

៤- ស្ត្រីជន​ជាតិខ្មែរ អាយុ​២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

​អ្នក​ទាំង​០៤​នេះ សុទ្ធតែ​បានធ្វើ​ដំណើរ​ត្រឡប់​មកពី​ប្រទេស​ថៃ ចូល​កម្ពុជា តាម​បណ្ដា​ច្រកទ្វារ​នៃ​ខេត្ត​ជាប់​ព្រំដែន​ថៃ ។
​ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០២​លើក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ ទៅកាន់​ទីស្នាក់អាស្រ័យ​រៀងៗ​ខ្លួន​អស់ហើយ ។

– សរុប​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា មាន ៤៥៣​នាក់​.

– អ្នកជា​សះស្បើយ មាន ៣៩៦​នាក់​.

– អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​នានា ចំនួន ៥៧​នាក់ ៕ រក្សា​សិទ្ធិ​ដោយ ៖​ពិសិដ្ឋ CEN​

×