តាកែវ៖អាវុធហត្ថខេត្តតាកែវស្ទាក់ចាប់បានហើយចោរលួចរថយន្តHILUX VIGO ស៊េរីទំនើបដែលលួចចេញពីសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លួចបើករថយន្តចេញមិនបានប៉ុន្មានម៉ោងផង ក៏ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវស្ទាក់ចាប់បានភ្លាមៗ នៅយប់ថ្ងៃដដែលវេលាម៉ោង ៨និង៣០នាទី នៅចំណុចផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៦៨-៦៩ ស្ថិតនៅភូមិរូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។
បើតាមការឲ្យដឹងពីលោវរសេនីយ៍ត្រី ប៉ិន តារ៉ាវុឌ្ឍ នាយការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តតាកែវបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីចោលួចរថយន្តមួយគ្រឿង រួចបើករថយន្តចេញរត់គេចតាមផ្លូវជាតិលេខ២ សំដៅមកខេត្តតាកែវ ភ្លាមនោះលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម ជីវ ចាន់តារ៉ា ព្រះរាជអាជ្ញាអមអាយការសាលាដំបូងខេត្តតាកែវ បានដឹកនាំកម្លាំងចេញចាំស្ទាក់ចាប់នៅតាមគោលដៅលើដងផ្លូវជាតិលេខ២ រហូតមកដល់ម៉ោង៨និង៣០នាទី នៅចំណុចផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៦៨-៦៩ ស្ថិតនៅភូមិរូង ឃុំលំចង់ ស្រុកសំរោង ជនសង្ស័យបានបើករថយន្តឈប់ទិញដូងផឹក និងទិញបារីជក់ តែមិនមានលុយឲ្យគេត្រូវបានអ្នកលក់ឲ្យដូរនិងកាត់កងជាមួយនិងទូរស័ព្ទដៃ Nokia អ៊ិនចុចពិល រួចជនសង្ស័យក៏បានឡើងលើរថយន្តបើកចេញ តែជាន់មិនទៅមុខដោយសារជនសង្ស័យខាងលើ មិនដាក់លេខបញ្ចូល ដោយបើកមិនទៅមុខជនសង្ស័យបានចុះពីលើរថយន្តមកដេកនៅអង្រឹងមុខផ្ទះគេ ដោយមានការសង្ស័យប្រជាពលរដ្ឋក៏រាយការណ៍មកសមត្ថកិច្ច ភ្លាមនោះកងកម្លាំងអាវុធហត្ថខេត្តក៏បានទៅដល់ឃើញរថយន្តដែលបាត់នោះ ក៏ស្ទុះទៅចាប់ជនសងស្ស័យដែលកំពុងដេកក្នុងអង្រឹងតែម្តង ។
ក្រោយការឃាត់ខ្លួនបានកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យនិងរថយន្តមកធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
ជនសង្ស័យឈ្មោះ យ៉ា សម្បត្តិ ហៅសំបូរ អាយុ៣១ឆ្នាំ មុខរបរជាងធ្វើពិដាន រស់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងនោះសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានផ្ទះក្បែរនិងផ្ទះរបស់ម្ចាស់រថយន្ត ដោយជនសង្ស័យខាងលើធ្លាប់ចូលមណ្ឌលកែប្រែ ៣ដងមកហើយ (ញៀនថ្នាំ) ចំពោះរថយន្តដែលលួចបាននោះ ម៉ាក HILUX VIGO RALLY ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BB-7471 ៕ រក្សាសិទ្ធិដោយ៖តាកែវ