Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ទៅ​ទទួល​ការមកដល់ វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម របស់​ចិន នៅ​ព្រលានយន្តហោះ ខណ​: អ្នកណា​ចាក់​ក៏បាន មិន​ចាក់​ក៏បាន​

​ភ្នំពេញ ៖ ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី​នៃ​ទីស្ដីការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​វិទ្យាស្ថាន តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អះអាងថា ម្ជុល​ដូ​ស​ទី​១ នៃ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ របស់​ចិន ដែល​នឹង​មកដល់ ប្រទេស​កម្ពុជា​នៅក្នុង ខែកុម្ភៈ ឆ្នាំ​២០២១​នេះ គឺ​សម្ដេច​ជា​អ្នក​ចាក់​មុនគេ​បង្អស់ ហើយ​សម្ដេច​សង្ឃឹមថា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ដទៃទៀត នឹង​ចាក់​វ៉ាក់សាំង​នេះ​ជា​បន្ដបន្ទាប់​ផងដែរ​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា វ៉ាក់សាំង​ស៉ី​ណូ​ហ្វា​ម របស់​ចិន នៅពេល​មកដល់​ព្រលានយន្ដហោះ​អន្តរជាតិ​ភ្នំពេញ ខ្ញុំ​នឹង​ចេញទៅ​ទទួល​ខ្លួនឯង នូវ​ការមកដល់​នៃ​វ៉ាក់សាំង​នេះ ព្រោះនេះ​យើង​ចាត់ទុកជា​ទំនិញ​យុទ្ធសាស្ដ្រ និង​ជា​សុវត្ថិភាព​សម្រាប់​ប្រជាជន​កម្ពុជា​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានប្រកាសថា វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​នេះ នឹង​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប ដោយ​ឥតគិតថ្លៃ ហើយ​គ្មាន​ការបង្ខំ​នោះទេ ពោលគឺ អ្នកណា​ចង់​ចាក់​ក៏បាន អ្នកណា​មិន​ចង់​ចាក់​ក៏បាន​។ ត្រង់ចំណុច​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ឲ្យ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល ធ្វើ​ជំរឿន​ចាប់ពីពេលនេះ ដើម្បី​កំណត់​អំពី​ចំនួន​ច្បាស់លាស់ អ្នក​ដែល​ត្រូវ​ការចាក់ និង​អ្នកណា​ដែល​មិនត្រូវ​ការចាក់​។​

​គួរ​រំលឹក​ផងដែរ​ថា លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា វ៉ាក់សាំង​កូ​វីដ​-១៩ របស់​ចិន​នេះ ឈ្មោះ ស៊ី​ណូ​ហ្វា​ម មាន​ប្រសិទ្ធិភាព ៧៩,៣៤​ភាគរយ និង​បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ប្រទេស​ផ្សេងៗ​ជាង ២២៣​លាន​ដូ​ស រួចហើយ​, វា​មាន​ប្រសិទ្ធភាព អាច​រារាំង និង​ទប់ស្កាត់​វីរុស​កូ​វីដ​-១៩ មិនឱ្យ​ជ្រាបចូល​ទៅក្នុង​ខ្លួន​របស់​យើង​បាន នៅពេលដែល​យើង​ប្រើប្រាស់​វា បូករួម​ជាមួយនឹង​វិធានការ​ផ្សេងៗ ។ គឺជា​ផលិតផល​របស់​ក្រុមហ៊ុន​វិទ្យាសាស្ត្រ​ឱសថ​ដ៏​ធំ​ក្នុងចំណោម​ក្រុមហ៊ុន​ធំៗ​ឯទៀត​ក្នុងប្រទេស​ចិន ហើយ​ត្រូវបាន​រដ្ឋាភិបាល​ចិន​ទទួលស្គាល់ថា វា​មាន​ប្រសិទ្ធភាព និង​អាច​សម្រប​សារធាតុ​បាន​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី ដោយ​រក្សា​ទុកដាក់​ក្នុង​សីតុណ្ហភាព +២ ទៅ +៨ ប៉ុណ្ណោះ ។

​ចំពោះ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ស៊ី​ណូ​ហ្វា​ម នេះ វា​ក្លាយទៅជា​ការចែករំលែក​ក្នុងទិសដៅ​រួមគ្នា​ការពារ​សុខភាព​សាធារណៈ រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​-​កម្ពុជា ។ វ៉ាក់សាំង ស៊ី​ណូ​ហ្វា​ម ត្រូវបាន​ប្រើប្រាស់​នៅ​បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​មជ្ឈិមបូព៌ា អេ​ហ្ស៊ី​ប , ក្រិ​ក , អា​ប៊ី​សា​អូឌីត … ចិន​ខ្លួនឯង , ឃើញថា​វា​មាន​ប្រសិទ្ធភាព ព្រោះ​បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ប្រទេស​ផ្សេង​មាន​ចំនួន ២២៣​លាន​ដូ​ស រួចហើយ​។​

​វ៉ាក់សាំង​នេះ ប្រើប្រាស់​បាន​ទៅលើ​មនុស្ស​វ័យ ១៦​ឆ្នាំ ឡើងទៅ ហើយ​ត្រូវ​ចាក់​ពីរដង​, ដោយ​ការចាប់ផ្ដើម​ចាក់​១​ដង ត្រូវ​ប្រើ​ពេលវេលា រយ​:​ពេល ២១​ថ្ងៃ ទើប​អាច​ចាក់​ជា​លើក​ទី​២ បាន​,
​វា​មាន​ផលប៉ះពាល់​តិចតួច អាចធ្វើឱ្យ​យើង​ក្តៅខ្លួន ប៉ុន្តែ​មិន​គ្រោះថ្នាក់​នោះទេ ៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

×