Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ ហ៊ុន សែន យក​ពិធី​ខួបកំណើត​របស់​សម្ដេច ធ្វើឡើង​ក្នុង​អគារ​ថ្មី​នៃ​ទីស្តីការ ក្រសួង​រៀបចំ​ដែនដី ចំ​ថ្ងៃ​សម្ពោធ

ភ្នំពេញ ៖ ​ក្នុង​ពី​ធី​សម្ពោធ​សមិទ្ធផល​ថ្មី គឺ​អគារ​ទីស្ដីការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួមជាមួយ​ម​អគារ ” វិទ្យាស្ថាន តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ” នា​ព្រឹក ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​ឱ្យដឹងថា សម្ដេច​បាន​សម្រេចយក ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២១ ខាងមុខនេះ ធ្វើជា​អធិបតីភាព​នៃ​ពិធី​សម្ពោធ​អគារ​ថ្មី ទីស្តីការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​ទាក់ទិន​នឹង​ការសម្ពោធ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២១​នេះ នឹងមាន​សម្ពោធ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គឺ​នៅ​ថ្ងៃទី​០៤ នោះ ចំ​ថ្ងៃ​ខួបកំណើត​ផ្លូវការ​របស់ខ្ញុំ​, ពេលនោះ​យើង​នឹង​រៀបចំ​ខួប​នៅក្នុង​អគារ​នោះ​តែម្តង ព្រោះ​ខែ​នោះ​ក្តៅ​អញ្ចឹង​យើង​រៀបចំ​នៅក្នុង​អគារ ដើម្បី​ជា​បទពិសោធន៍ សម្រាប់​ការឈាន​ទៅមុខ​ជាមួយនឹង​ដំណើរការ​ប្រក្រតី ឬ​ជីវភាព​ដោយ​ប្រក្រតី តាម​គន្លង​ថ្មី នេះ​ជា​ចំណុច​ដែល​ខ្ញុំ​គ្រាន់តែ ចាប់ផ្តើម​បញ្ជាក់​អំពី​របៀប​សមយុទ្ធ​មួយ​នៃ​វិធី​ថ្មី​របស់​យើង ដែល​ចំណុច​នេះ​ធ្លាប់ធ្វើ​នៅ​សៀមរាប កាលនោះ​ទ្រង់ទ្រាយ​តូច ប៉ុន្តែ ឥឡូវ យើង​ធ្វើ​ទ្រង់ទ្រាយ​ធំ​បន្តិច​។

​ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ក្នុងការ​ផ្លាស់ប្ដូរ​អាគា​រ​ទីស្ដីការក្រសួង និង​សម្រួល​ការធ្វើ​ការប្រកប​ដោយ​ផាសុកភាព និង​មាន​ទីធ្លា​ធំ​ទូលាយ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​អំពី​ការបែងចែក​ថា ទីតាំង​ក្រសួង​សាធារណការ​ចាស់ នៅ​ជិត​វត្តភ្នំ ប្រគល់​ជូនទៅ ក្រសួង​រ៉ែ និង​ថាមពល​, ហើយ​ទីស្តីការ ក្រសួង​រ៉ែ និង​ថាមពល​ចាស់​ជិត​ផ្សារ​ថ្មី ប្រគល់ជូន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។

​សម្រាប់​ទីតាំង ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ចាស់ ត្រូវ​ប្រគល់ជូន​ក្រសួង​អភិវឌ្ឍន៍ជនបទ​, ដោយឡែក​ទីតាំង ក្រសួង​អភិវឌ្ឍន៍ជនបទ​ចាស់ ត្រូវ​ប្រគល់ឱ្យ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាជធានី​ភ្នំពេញ​។ ចំណែក អគារ​ទីស្តីការ ក្រសួងការពារជាតិ និង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក៏​កំពុង​សាងសង់​ផងដែរ ៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

×