Tuesday, January 31, 2023

រថយន្ត​ទំនើប​បុក​អ្នកជិះ​ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​ក្មេងប្រុស​ម្នាក់ នៅនឹងកន្លែង​កើតហេតុ​

spot_img

​ស្ទឹងត្រែង ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ បណ្ដាល​ឲ្យ​ក្មេងប្រុស​ម្នាក់ ស្លាប់​នៅនឹងកន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​នោះបាន​កើតឡើង​នៅលើ​កំណាត់​ផ្លូវលំ មាន​ចម្ងាយ​ពី​ចំណុច​ដុង​ក្រឡ​ប្រមាណ​ជា ១ គីឡូម៉ែត្រ​ផ្លូវ​ចូល​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង វេលា​ម៉ោង​ជិត ១២ ថ្ងៃត្រង់​ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២១​។​
ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​រថយន្តបុក​ម៉ូតូ​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​
​នៅនឹងកន្លែង ស្ថិតក្នុង​ភូមិ​ឬ​ទ្ធី​សែន​ជ័យ​មួយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។​

​ប្រភព​បានឱ្យដឹង​ទៀតថា ម៉ូតូ​ដែល​ជនរងគ្រោះ​ជិះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ផ្លាកលេខ ស្ទឹងត្រែង 1C 3832 ។ រីឯ​រថយន្ត​ម៉ាក​Ford RANGER ពណ៌​ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ​2AX 6766​។​
បើតាម​ការពិនិត្យ​នៅនឹងកន្លែង​កើត​ហេតុថា អ្នកបើកបរ​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា នៅលើ​កំណាត់​ផ្លូវលំ​។ រថយន្ត​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​ស្ទឹងត្រែង ឆ្លងកាត់​ដំ​ក្រឡ ឆ្ពោះទៅកាន់​ស្រុក​សៀម​ប៉ាង​។ អ្នកបើកបរ​ម៉ូតូ​មានឈ្មោះ សំរិត មាស អាយុ​១៥​ឆ្នាំ ទីលំនៅ ភូមិ​ណា​អូ​ង ឃុំ​អូរ​ស្វាយ ស្រុក​បុរី​
​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។ អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេចខ្លួន ក្រោយពេល​មាន​ហេតុការណ៍​កើតឡើង​ភ្លាម​។​
នៅក្រោយ​កើតហេតុ សមត្ថកិច្ច​បានប្រគល់​សព​ជនរងគ្រោះ ទៅ​ឲ្យ​ក្រុមគ្រួសារ រីឯ​រថយន្ត​និង​ម៉ូតូ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ដើម្បី​រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​