ភ្នំតាមៅ៖អង្គការសម្ព័ន្ធមិត្តសត្វព្រៃ WildlifeAlliance បានឲ្យដឹងថាតើដំរីឈូកអាចចេញព្រៃនៃខេត្តរតនៈគិរីតែម្នាក់ឯងទាំងដែលខ្លួននៅតូចហើយមានរបួសជាប់ខ្លួនទៀត រហូតក្លាយទៅជាសត្វដំរីពេញវ័យអាចដើរនិងរត់លេងបានដោយខ្លួនឯងយ៉ាងដូចម្តេច?
ស្វែងរកសៀវភៅថ្មីសម្រាប់ការអានដែលនិយាយអំពីស្បែងជើងថ្មីរបស់សត្វដំរីដែលមានឈ្មោះថាឈូក!
ចូលរួមជាមួយយើងនៅម៉ោងប្រហែលជា ៣:០០ ថ្ងៃអាទិត្យ ទី២៤ ខែមករា ដែលយើងនឹងបានលឺដំណើររឿងរបស់ឈូកតាមរយៈការអានដោយកស៊ីថេង ដែលជាប្រធានមើលថែសត្វនិងជាអ្នកយកចិត្តទុកដាក់ជាមួយឈូកតាំងពីតូច។
ឈូកគឺជាសត្វមួយក្នុងចំណោមសត្វដំរីទាំងបួននៅឯភ្នំតាម៉ៅ។
ឈូកគឺជាសត្វព្រៃដំបូងគេក្នុងចំណោមសត្វព្រៃជាច្រើនទៀតលើពិភពលោកដែលបានទទួលអវយវៈសិប្បនិម្មិត ។
គាត់បានពិការជើងមួយចំហៀងដោយសារតែជាប់ក្នុងអន្ទាក់របស់ព្រានព្រៃ ប៉ុន្តែគាត់មិនដែលលះបង់នូវស្មារតីរបស់ប្រយុទ្ធរបស់គាត់ទេ។
ឈូកគឺជាតារាដែលរះនៅលើគ្របសៀវភៅថ្មី អមជាមួយនឹងចំណងជើងថា ស្បែកជើងថ្មីរបស់ដំរី! សៀវភៅនេះបានសរសេរចេញជាភាសាខ្មែរ និងត្រូវបានបោះពុម្ពផ្សាយដោយ ស៊ីប៉ាកម្ពុជា ហើយសៀវភៅនេះកំពុងត្រូវបានដាក់លក់នៅបណ្ណាគារស៊ីប៉ា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ