Friday, May 27, 2022

អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៤​នាក់ សម្រាប់​ថ្ងៃនេះ​

ភ្នំពេញ ៖ ​ក្រសួងសុខាភិបាល បានចេញ​សេចក្ដីជូនដំណឹង ឲ្យ​ដឹងថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​ជំនាញ បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ជាសះស្បើយ​ចំនួន ៤​នាក់ ខណ​: រកឃើញ​មាន​អ្នក​ឆ្លង​ថ្មី​ទៀត​នោះទេ សម្រាប់​ថ្ងៃនេះ ។

​អ្នកជំងឺ​ជាសះស្បើយ​ទាំង​៤ ខាងលើនេះ រួមមាន ÷

១- ស្ត្រីជន​ជាតិខ្មែរ អាយុ​១៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

២- ស្ត្រីជន​ជាតិខ្មែរ អាយុ​៣៦​ឆ្នាំ​។​

៣- ស្ត្រីជន​ជាតិខ្មែរ អាយុ​៣១​ឆ្នាំ​។ (​អ្នក​ទាំងពីរ​នេះ មាន​អាសយដ្ឋាន​ស្នាក់នៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​)​។

៤- ស្ត្រីជន​ជាតិខ្មែរ អាយុ​២១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។

​អ្នក​ទាំង​៤​ខាងលើនេះ ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ ទៅកាន់​ទីស្នាក់អាស្រ័យ​រួចរាល់​ហើយ​។​

​សរុប​អ្នក​ឆ្លង​កូ​វីដ​-១៩ នៅ​កម្ពុជា គិត​មកដល់​ត្រឹម​ថ្ងៃនេះ មាន​ចំនួន ៤៥៦​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៤០៣​នាក់ និង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នានា ចំនួន ៥៣​នាក់​៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​