កំពង់ស្ពឺ៖ ផ្នែកជំនាញយុត្តិធម៌ក្រុងច្បារមន សហការជាមួយកម្លាំង ប៉ុស្ដិ៍នគរបាលរដ្ឋាបាលសង្កាត់កណ្ដោលដុំ បានធ្វើចាប់ខ្លួនជនសង្ស័យម្នាក់តាមដីការបង្គាប់ឲ្យចាប់ខ្លួន សាលាដំបូងខេត្តកំពង់ស្ពឺ ពីបទរំលោភសេពសន្ថវ:មានស្ថានទម្ងន់ទោស កាលពីឆ្នាំ២០១០។
នៅថ្ងៃទី ២០ មករា ២០២១ វេលាម៉ោង ១១និង ៥០នាទី នៅចំណុចមុនផ្ទះរបស់ឈ្មោះ យិន ហឿន ស្ថិតនៅភូមិថ្មី សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ផ្នែកជំនាញយុត្តិធម៌ក្រុងច្បារមន សហការជាមួយកម្លាំង ប៉ុស្ដិ៍នគរបាលរដ្ឋាបាលសង្កាត់កណ្ដោលដុំ បានធ្វើចាប់ខ្លួនឈ្មោះ យិន ហឿន ភេទប្រុស អាយុ៣៤ឆ្នាំ អាសយដ្ឋានបច្ចុប្បន្ន ភូមិថ្មី សង្កាត់កណ្ដោលដុំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ តាមដីការបង្គាប់ឲ្យចាប់ខ្លួន លេខ:៨៥៤ សាលាដំបូងខេត្តកំពង់ស្ពឺ របស់ចៅក្រមស៊ើបសួរ អុី សាវិញ ត្រូវចោទពីបទ: រំលោភសេពសន្ថវ:មានស្ថានទម្ងន់ទោស តាមមាត្រា ២៤១ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្តនៅចំណុចភូមិ សង្កាត់ កើតហេតុខាងលើ កាលពីអំឡុងឆ្នាំ២០១០ ។
ករណីខាងលើផ្នែកជំនាញយុត្តិធម៌ក្រុងបានបញ្ជូន ឈ្មោះ យិន ហឿន ទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត ចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ