កំពង់ស្ពឺ៖ មានករណីហឹង្សាគ្រួសារ ដុតផ្ទះខ្លួនឯង បង្កឡើងដោយឈ្មោះ ហេង ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិផ្ចឹកជ្រុំ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឆេះផ្ទះទាំងស្រុង កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង៩ និង ០០នាទី ។
ផ្ទះមានទំហំទទឹង ៥ ម៉ែត្រ បណ្តោយ ៧ ម៉ែត្រ សរសរថ្ម កំពស់២ ម៉ែត្រកន្លះ ជញ្ជាំងក្តា រនាបក្តាដំបួលប្រក់ក្បឿង សម្ភារៈដែលឆេះរួមមានពូក ភួយ មុង កន្ទេល សំលៀកបំពាក់ មួយចំនួន និងបែកពាងទឹកចំនួនបី។
តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន មូលហេតុកើតជាហឹង្សា ក៏ព្រោះតែខឹងប្រពន្ធរត់ចោល ហើយបុរសជាប្ដីក្លាយជាមនុស្សខូចចិត្ដនិងយកស្រាជាមិត្ដដោះទុក្ខលំបាកក្នុងហរទ័យ ព្រោះតែស្រីរត់ចោលបង ការពិតកន្លងមក បុរសខាងលើគឺជាមនុស្សផឹកស្រាជាប្រចាំ (ញៀនស្រា)និងតែងតែរករឿងប្រពន្ធព្រោះតែ ភ្លើងពណ៌ផ្កាឈូក៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ