Tuesday, January 31, 2023

រថយន្តបុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ ហើយ​បើក​រត់គេច​បាត់​

spot_img

​ស្ទឹងត្រែង ៖ បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយសារតែ​រថយន្តបុក​នៅត្រង់ចំណុច​វាល​រំពេ​រ៍ ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​វេលា​ម៉ោង​ជិត ១២ យប់​ថ្ងៃទី ២៤ ខែមករា ឆ្នាំ​២០២១​។​
បើតាម​ការ​បញ្ចាក់​ក្នុង​របាយការណ៍​សមត្ថ​កិច្ច​ឲ្យ​ដឹងថា រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន​បាន​ទៅបុក​ម៉ូតូ​ពេញទំហឹង បណ្ត​ល​ឲ្យ​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្ទឹងត្រែង 1A.9637 ខូចខាត​ទាំងស្រុង​។ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​កែវ រ៉ា ភេទ​ប្រុស​អាយុ ២៣​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

​ចំណែក​រថយន្ត​បង្ក​មិនបាន​ស្គាល់​អត្តសញ្ញាណ ក្រោយ​បង្កហេតុ​រួច ក៏​បើក​រត់​គេចខ្លួនបាត់​តែម្តង​។ ក្រោយ​កើតហេតុ​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​៕ រក្សា​សិទ្ធិ​ដោយ ៖ សំណាង​