Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំងឺ​កូ​វីដ​-១៩ ជាសះស្បើយ ៤​នាក់ ខណ​:​រក​មិនឃើញ​ករណី​ឆ្លង​ថ្មី​បន្ថែមទៀត​នោះទេ​

ភ្នំពេញ ៖ ​ក្រសួងសុខាភិបាល បានចេញ​សេចក្ដីជូនដំណឹង​ឲ្យ​ដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​ជំនាញ រក​មិនទាន់​ឃើញ​មាន​ករណី​ឆ្លង​កូ​វីដ​-១៩​ថ្មី បន្ថែមទៀត​នោះទេ ប៉ុន្តែ​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ០៤​នាក់ ។​

​អ្នកជា​សះស្បើយ​ទាំង​៤​នាក់ រួមមាន ៖

១- ស្ត្រីជន​ជាតិខ្មែរ អាយុ​២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

២- ស្ត្រីជន​ជាតិខ្មែរ អាយុ​២៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

៣- បុរស​ជនជាតិខ្មែរ អាយុ​៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

៤- ស្ត្រីជន​ជាតិខ្មែរ អាយុ​២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​អ្នក​ទាំង​០៤​នាក់ ខាងលើនេះ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី មន្ទីរពេទ្យ​ខេត្ត​បង្អែក ខេត្តបន្ទាយមានជ័យ ទៅកាន់​ទីស្នាក់អាស្រ័យ​រៀងៗ​ខ្លួន រួចរាល់​ហើយ​។​

​សូមបញ្ជាក់ថា សរុប​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៤៥៨ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ ចំនួន ៤០៩​នាក់ និង​អ្នកជំងឺ ៤៩​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

×