កណ្ដាល៖ប៉ូលិសកៀនស្វាយបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៥ ខែមករានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ ស្លាប់ម្នាក់ នៅលើចំណុចផ្លូវលេខ១១០ ស្ថិតនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប៉ូលិសបន្តទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើនេះមានរថយន្តមួយគ្រឿងម៉ាក់Ford Ranger ពណ៌សពាក់ ប្រភេទដឹកទំនិញធុនតូច ពាក់ផ្លាកលេខ AT20 2-0935 បើកបរដោយឈ្មោះ សំណាង ភេទប្រុសអាយុ២៥ឆ្នាំមុខរបរ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) ដែលបើកមានទិសដៅពីលិចទៅកើត (ភ្នំពេញទៅស្អាង) លុះពេលមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាក់ Honda Wave ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល ១AK ០១៥២ បើកបរដោយឈ្មោះ នី ពន្ធរ័ត្ន ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅស្របគ្នាហើយកំពុងតែបើកបត់មកខាងឆ្វេង បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។ អ្នករងគ្រោះបើកបរម៉ូតូខាងលើ ត្រូវបានសាច់ញាតិ បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ហើយបានស្លាប់។
រថយន្ត និងម៉ូតូខាងលើត្រូវបានកម្លាំងជំនាញ ចរាចរណ៍ចុះមកវាស់វែងយកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។
ការសន្និដ្ឋានបឋម អ្នកបើកបរម៉ូតូធ្វេសប្រហែស មិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុនពេលបើកឆ្លងកាត់ផ្លូវ។ អ្នកបើករថយន្តធ្វេសប្រហែសបើកមានល្បឿនលឿន មិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ