កំពង់ស្ពឺ៖ រោងការក្លាយជារោងកម្ម ករណីហិង្សាបាន មួយបានផ្ទុះ ឡើង នៅនៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍មួយ ដោយក្រុមភ្ញៀវខាងកូនក្រមុំ កូនកំលោះ ផឹកស្រវឹង ធ្វើសកម្មភាពវាយប្រតាយប្រតប់គ្នា យកកែវគប់គ្នាទៅវិញទៅមក បន្ទាប់មកបានចាក់គ្នាបណ្តាលអោយស្លាប់ម្នាក់ និងរងរបួសស្រាល៥នាក់ នាយប់នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅភូមិធ្លកយល់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺបណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់និង៤នាក់ទៀតរងរបួស។
សមត្ថកិច្ចឲ្យដឹងថា បន្ទាប់ពីផឹកស្រវឹងក្រុមបង្កទាំងសង្ខាង បានធ្វើសកម្មភាពវាយប្រតាយប្រតប់គ្នា យកកែវគប់គ្នាទៅវិញទៅមក បន្ទាប់មកបានចាក់គ្នាបណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសស្រាល៥នាក់។ ជម្លោះនេះបង្កឡើង រវាងក្រុមភ្ញៀវខាងកូនកំលោះ មកពីភូមិសាលាគ្រួស ឃុំព្រះនិព្វាន ស្រុកគងពិសី និងក្រុមភ្ញៀវខាងកូនក្រមុំ រស់ភូមិឃុំកើតហេតុ។
ជន រងគ្រោះ ក្នុងហេតុ ការណ៍នេះ រួមមាន ទី១.ឈ្មោះ ជួន នរាជ ភេទប្រុស អាយុ៣០ឆ្នាំ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត ។ ទី២.ឈ្មោះ សំ ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ រងរបួសស្រាល ។ ៣. ឈ្មោះ ម៉ាច វណ្ណៈ ភេទប្រុស អាយុ២២ឆ្នាំ របួសស្រាល ។ ៤. ឈ្មោះមុត ណាំឈាវ ភេទប្រុស អាយុ២៣ឆ្នាំ របួសស្រាល។ បុរសទាំងបួននាក់ នេះ រស់នៅភូមិធ្លកយល់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ចំណែកខាងកូនកំលោះ មានអ្នករងរបួសស្រាល២នាក់ ទី១. ឈ្មោះ ឡែន ភេទប្រុស រស់នៅភូមិ សាលាគ្រួស ឃុំព្រះនិព្វាន និងទី២. ឈ្មោះ កប តាក់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ សាលាគ្រួស ឃុំព្រះនិព្វាន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ