Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​ភ្ញៀវ​ខាង​កូនកំលោះ គុំកួន​ទុក​យប់​ឡើង​លប​កាប់ ច្រឡំ​បងប្អូន​ជីដូនមួយ​ខ្លួនឯង​ស្លាប់់ ចុងក្រោយ​ជាប់​ខ្នោះ​សមត្ថកិច្ច​

spot_img

​ខេត្តកំពង់ចាម ៖ កាប់​គេ​ស្លាប់​ហើយ រត់គេចខ្លួន នឹកស្មានថា រត់គេច​ផុត ? ទីបំផុត គេចខ្លួន​បានតែ​ពីរ​ថ្ងៃ ក៏ត្រូវ​សមត្ថកិច្ច បំបែកសំណុំរឿង​ឃាតកម្ម​មួយ​នេះ​បានជា​ស្ថាពរ ដោយ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនដៃដល់ នៅវេលា​ម៉ោង ៨​យប់ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ ។​

​អំពើ​ឃាតកម្ម​សម្លាប់​មនុស្ស​ដោយ​ចេតនា​នេះ កើតឡើង​កាលពី​យប់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ក្បែរ​រោងការ​មួយកន្លែង ស្ថិតក្នុង ភូមិ​តាំង​ជ្រៃ ឃុំ​សណ្ដែក ស្រុក​បាធាយ ខេត្តកំពង់ចាម​។

​ជនរងគ្រោះ​ឈ្មោះ ឌឿ​ន តូច អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ព្រោះតែ​គេ​កាប់​ច្រើន​កាំបិត​។ ចំណែក​ជនដៃដល់ មានឈ្មោះ តឿន ទុំ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ (​អ្នក​ទាំងពីរ​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​)​។

​ហេតុការណ៍​កាប់​ប្រហារ​នេះ ដំបូង​ឡើយ គឺ​ជនរងគ្រោះ​បាន​ដើរ​ចេញពី​រោងការ​ក្នុង​បំណង​ទៅយក​ម៉ូតូ ដែល​ផ្ញើទុក​នៅផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​រោងការ​ចម្ងាយ​ប្រហែល ១០០​ម៉ែត្រ ដោយ​តាមផ្លូវ​ងងឹត ហាក់​ស្ងាត់ ។ ពេល​ជនរងគ្រោះ​ដើរ​បាន​ប្រហែល​៧០​ម៉ែត្រ ក៏ត្រូវ​ជនល្មើស​លប​កាប់​នឹង​ដាវ​បណ្ដាល​ឲ្យ​រងរបួស​ផ្នែក​មុខជា​ច្រើន​កាំបិត ត្រូវ​កំភួនដៃ និង​ដាច់​កដៃ​ខាងឆ្វេង ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្ដង ហើយ​ភ្លាមនោះ ជនដៃដល់​បាន​រត់គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ​។​

​បន្ទាប់ពី​ទទួល​របាយការណ៍​រឿងហេតុ​នេះ លោកស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​ចាត់​ឱ្យ លោក​វរសេនីយ៍ឯក ចាន់ ហោ អនុប្រធាន​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត និង​វរសេនីយ៍ឯក សំ ណា​ល់ អធិការនគរបាល​ស្រុក​បាធាយ ចុះ​ដល់ទី​តាំង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ជាបន្ទាន់​។​

​សមត្ថកិច្ច​បាន​ស្រាវជ្រាវ រហូតដល់​រកឃើញ​មុខសញ្ញា ហើយ​នៅវេលា​ម៉ោង​៨​យប់ ថ្ងៃទី​២៥ ខែមករា​នេះ ទើប​កម្លាំង​ជំនាញ​ឈានដល់​ការឃាត់ខ្លួន​ជនដៃដល់ ឈ្មោះ តឿន ទុំ អាយុ​១៩​ឆ្នាំ និង​ដកហូត​បាន​ដាវ​០១​ដើម​។​

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​យក​ដាវ​កាប់​ទៅលើ​ជនរងគ្រោះ ដែល​ត្រូវជា​បងជីដូនមួយ​នេះ​ពិតប្រាកដ​មែន ហើយ​តាមពិតទៅ គឺ​កាប់​ច្រឡំ​មនុស្ស​ទៅវិញ​ទេ , ឯ​មនុស្ស​ដែល​ខ្លួន​មានបំណង​កាប់​នោះ គឺ​ភ្ញៀវ​ខាង​កូនកំលោះ​ម្នាក់ ដែល​កាលពីពេល​ថ្ងៃ គឺមាន​ជម្លោះ​នឹង​គ្នា រហូត​ធ្វើ​ឲ្យ​ខ្លួន​គុំកួន​៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

spot_img
×