ប្រសិនបើត្រូវសត្វឆ្កែ ឬឆ្មាខាំ ឬខ្វាច សូមប្រញាប់ទៅ ពិគ្រោះ ស្ថានភាពជំងឺ ឬស្ថានភាពសត្វខាំ ជាមួយគ្រូពេទ្យឲ្យបានលឿន កុំទុកយូរ ដែលវា នឹងបង្កឲ្យមានបញ្ហា ធ្ងន់ធ្ងរដល់អាយុជីវិត។ ជំងឺឆ្មា ខ្វាច ឬ ខាំនេះ វា បង្កឲ្យមានអាការរោគឡើងភ្លាមៗ តាមរយៈ មេរោគបាក់តេរីឈ្មោះ «បា តូណេ ឡា» បង្កទៅជាក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ស្រកទម្ងន់ ដំបៅស្បែក ធ្លាយចេញមករលាកសរសៃ ដែលធ្វើ ឲ្យប៉ះពាល់ដល់សរីរាង្គសំខាន់ៗ។
សូមបញ្ជាក់ថា ជំងឺឆ្មាខាំនេះ មិនមែនជា ជំងឺថ្មីនោះទេ វាជាប្រភេទជំងឺដែលមានតាំងពីយូរណាស់មកហើយ តែវាជា ជំងឺកម្រកើតមានណាស់ ។ វាអាចកើតមានក្រោយពីមានឆ្មាខាំជាដើម ហើយស្រដៀង និងប្រហាក់ប្រហែលទៅនឹងជំងឺឆ្កែឆ្កួត ដែលកើតឡើងដោយឆ្កែ ខាំផងដែរ ហើយវាក៏អាចធ្វើ ឲ្យអ្នកជំងឺនេះ សភាពឆ្ងន់ធ្ងរ និងអាចស្លាប់បាន។
តួយ៉ាង ដូចករណីនេះ ពិតជាគួរឲ្យរន្ធត់ និងអាណិតអាសូរខ្លាំងណាស់ ខណៈដែលនារីម្នាក់រស់នៅភូមិគាប សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្រាប់តែលេចចេញអាការប្រកាច់ស្រែកយំដូចឆ្មាអ៊ីចឹង បន្ទាប់ពីត្រូវបានសត្វឆ្មាខាំ។
យោងតាមព្រះសង្ឃមួយអង្គដែលមានគណនីហ្វេសប៊ុកឈ្មោះ ហី សុផាលីន បានបង្ហោះបញ្ជាក់ឲ្យដឹងថា នារីរងគ្រោះត្រូវសត្វឆ្មាខាំតាំងពីអំឡុងខែធ្នូ ដោយមុខរបួសក៏បានជាសះផងដែរ ប៉ុន្តែ រហូតមកដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នេះ នាងស្រាប់តែលេចចេញអាការប្រកាច់យំដូចឆ្មាតែម្តង។
ទន្ទឹមនេះផងដែរ ព្រះសង្ឃខាងលើ ក៏សូមឲ្យបងប្អូនទាំងអស់គ្នា មានការប្រុងប្រយ័ត្ន រឿងឆ្កែ-ឆ្មាខាំ ឬខ្វាចនេះផង គឺបន្ទាប់ពីខាំភ្លាម ត្រូវប្រញាប់ទៅចាក់ថ្នាំជាបន្ទាន់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង