ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹង ឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជំនាញបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២នាក់ និងព្យាបាលអ្នកជំងឺ ៣នាក់ជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យរួចរាល់ហើយ។
អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ទាំង២នាក់រួមមាន ៖
១- បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខេត្តព្រះសីហនុ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។
២- ស្ត្រីជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១។
ចំណែកអ្នកជាសះស្បើយទាំង៣នាក់រួមមាន ៖
១- ស្ត្រីជនជាតិខ្មែរ អាយុ១៧ឆ្នាំ មានអាសយដ្ឋានស្នាក់សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។
២- បុរសជនជាតិឥណ្ឌូណេស៊ី អាយុ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តសៀមរាប ជាអ្នកដំណើរមកពី ប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។
៣- ស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ស្រុកពាមជរ ខេត្តព្រៃវែង ជាអ្នកធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះសរុបអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជាមានចំនួន ៤៦០នាក់ , ក្នុងនោះមាន អ្នកជាសះស្បើយចំនួន ៤១២នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៤៨នាក់ ៕ រក្សាសិទ្ធិ ដោយពិសិដ្ឋ CEN