Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ចាប​ព្រៃវែង​មាន​វត្តមាន​ឡើងវិញ នៅ​តំបន់​អភិរក្ស​បឹង​ព្រែក​ល្ពៅ ក្រោយ​បាត់​មុខ​សឹង​ផុត​ពូជ ជិត​២០​ឆ្នាំ​មកនេះ​

​តាកែវ​៖ កាលពីពេល​ថ្មីៗ​នេះ ក្រុមការងារ​ប្រចាំ​តំបន់​ដឹកនាំ​ដោយ​លោក លី ស​ម្ភ​ស៍​(​មន្ត្រី​សម្របសម្រួល​អង្គការ​BirdLife) និង លោក​ឈឿន សុជាតិ (​ប្រធាន​ក្រុម​ឧ​ទ្យា​នុ​រក្ស​)​បាន​កត់ត្រា​ចំពោះ វត្តមាន​សត្វ​ចាបព្រៃ​ប្រមាណ​ជា​២០​ក្បាល នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ក្រោយពី​បាត់​ដំណឹង​អស់​រយះពេល​បី​ឆ្នាំ​មកហើយ​។

​ចំពោះ​បញ្ហា​ប្រឈម​ដែល​បណ្តាលមកពី​បាត់​វត្តមាន​សត្វ​ទាំងនោះ នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ មកពី​ការទន្ទ្រាន​យក​ដី​របស់​ជនខិលខូច និង​កង្វះ​ទឹក​នា​រដូវប្រាំង មួយវិញទៀត​មកពី​ការបំពុល បណ្តាលមកពី​ការប្រើប្រាស់​ថ្នាំ​និង​ជី​កសិកម្ម​ហួស​កំរិត គឺជា​កត្តា​គំរាមកំហែង​ដែល​កំពុង​កើត​មាននៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​នេះ​។
​ការបង្ហាញ​ខ្លួន​នេះ​បញ្ចាក់​ថា​ទីជម្រក​ដែល​មាននៅ​តំបន់ដីសើម​នេះ បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​រស់នៅ​និង​ពង​កូន​របស់​សត្វ​ស្លាប​ទឹកជា​ច្រើន​ប្រភេទ និង​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ដូចជា​សត្វ​ក្រៀល​និង​សត្វ​ចាបព្រៃ​វែង​ជាដើម​។​

​សូម​ជំរាបជូន​ថា​សត្វ​ចាប​ព្រៃវែង គឺជា​ប្រភេទ​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ជិត​ផុត​ពូជ​បំផុត ដែល​កំណត់​ក្នុង​បញ្ជី​ក្រហម​IUCN​អាស្រ័យ​ដោយ​ចំនួន​របស់​វា​នៅលើ​ពិភពលោក បាន​ថយចុះ​ជាង​៨០%​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ បក្សី​ប្រភេទ​នេះ​បង្ក​កំណើត​នៅ​អ៊ឺរ៉ុប និង​អាស៊ី​ខាងជើង​បន្ទាប់មក​បម្លាស់​ទី​មកកាន់​តំបន់​អាស៊ី ដូចជា​ឥណ្ឌា ចិន​ភាគខាងត្បូង កម្ពុជា វៀតណាម ឡាវ ថៃ ភូមា រហូតដល់​រដូវ​ត្រជាក់ ពួកវា ត្រ​ទ្ប​ប់​ទៅ​ប៉ែក​អឺរ៉ុប​វិញ​។ នៅក្នុង​កំឡុង​ឆ្នាំ​២០០០ នៅ​ប្រទេស​កម្ពុជា​គេ​ធ្លាប់​ឃើញ​វត្តមាន​ពួកវា​ជា​ហ្វូង​ធំ​រហូតដល់​ជាង​១០០០​ក្បាល ប៉ុន្តែ​នាពេល​បច្ចុប្បន្ន​វត្តមាន​របស់​វា​មាន​ជា​ក្រុម​តូច​ពេលខ្លះ​មានតែ​២​ក្បាល​ក៍មាន​។​

​ក្នុងនោះ​មន្ត្រី​ជំនាញ​ដែល​ការពារ និង​អភិរក្ស​នូវ​តំបន់​ជម្រក​សត្វ​បឹង​ព្រែក​ល្ពៅ ចូលរួម​ការពារ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ គឺ​ចូលរួម​ការពារ​សត្វ​ស្លាប​ជិត​ផុត​ពូជ ។

​បើតាម​ការ​ឲ​ដឹង​ពី​លោក ឆ​យ ម៉ុម​លី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តតាកែវ បាន​ឲ​ដឹងថា ការ​ជម្រឿន​សត្វ​ស្លាប​អាស៊ី ក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ លទ្ធផល​ត្រូវបាន​រកឃើញ​មាន​វត្តមាន​សត្វ​ស្លាប​ព្រៃ ចំនួន​:១០១៤៦​ក្បាល មាន​ប្រភេទ​សត្វ ចំនួន ៦៤​ប្រភេទ ក្នុងនោះ​សត្វ​ស្លាប ៣​ប្រភេទ ទើប​រកឃើញ​មាន​វត្តមាន​ក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ គឺ ១.​សត្វ​ត្រ​ដាវ​វិច​ក្បាល​ប្រផេះ ចំនួន​៧​ក្បាល ២.​សត្វ​ទី​ត​លី​ត​តូច​ជើង​លឿង​វែង ចំនួន​៣០​ក្បាល ៣.​សត្វ​ក្បាល​ធំ​វ័ណ្ឌ​ទ្រូង​ខ្មៅ ចំនួន​៤០​ក្បាល ៕ រក្សា​សិទ្ធិ​ដោយ​៖ តាកែវ​

×