ខេត្តបាត់ដំបង៖ មានករណីផ្ទុះគ្រាប់មីន នៅពេលកំពុងភ្ជួរដីចំការ បង្កឱ្យរបួសអ្នកបើកបរត្រាក់ទ័រ អាយុ៤៩ឆ្នាំម្នាក់។ នេះជាសមិទ្ធិផលសល់ពីសង្គ្រាម! នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ នៅក្នុងដីចម្ការមួយកន្លែង នៅភូមិស្រែ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
មានករណីត្រាក់ទ័រមួយគ្រឿងខណៈកំពុងភ្ជួរដីត្រូវបានជាន់មីនតោនផ្ទុះបណ្ដាលឱ្យខូចខាតត្រាក់ទ័រទាំងស្រុង ចំណែកអ្នកបើកបររងរបួសធ្ងន់នឹងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនផងដែរ។ យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យសារព័ត៍មានដឹងថា អ្នកបើកបរមានឈ្មោះគង់ភេទប្រុស៤៥ឆ្នាំ មានទីលំនៅក្នុងភូមិអូរកណ្ដាល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានឲ្យដឹងថា មានករណីផ្ទុះមីនតោនមួយករណីក្នុងពេលដែល បុរសជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីចម្ការឱ្យគេឈ្មោះ ឌុល គង់ ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅ បច្ចុប្បន្ន ភូមិអូរកណ្ដោល ឃុំសន្តិភាព ស្រុកសំ ពៅលូន ខេត្តបាត់ដំបង កំពុងបើកបរត្រាក់ទ័រភ្ជួរដីចម្ការមួយកន្លែងជារបស់ឈ្មោះពៅ គឹមហ៊ាង ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅរាជធានីភ្នំពេញកង់ក្រោយត្រាក់ទ័របានជាន់លើមីនតោនមួយគ្រាប់ដែលកប់ទុកក្នុងដីតាំងពីសម័យសង្គ្រាមបណ្តាលឱ្យផ្ទុះឡើងយ៉ាងកក្រើកដីនិងបណ្តាលឱ្យខូខាតត្រាក់ទ័រស្ទើរ ទាំងស្រុង តែករណីនេះចាត់ទុកថាជាមហារសំណាងណាស់ដែលជងរងគ្រោះគ្រាន់តែទទួលរងរបួសស្រាលតែប៉ុណ្ណោះ។
ភ្លាមៗជនរងគ្រោះត្រូវបាននាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ហើយរហូតដល់ពេលនេះស្ថានភាពជនរងគ្រោះបានល្អប្រសើររួចផុតពីគ្រោះថ្នាក់ដល់ជីវិតហើយ។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរ បាលស្រុកសំពៅលូនបានបញ្ជាក់ថា ដីចម្ការដែល កើតឧប្បត្តិហេតុផ្ទុះមីនតោននាថ្ងៃនេះ គឺជាដីចម្ការដែលម្ចាស់គាត់បានភ្ជួររាស់ដាំដំណាំជា ច្រើនឆ្នាំកន្លងមកហើយ មិនដែលមានឧប្បត្តិហេតុបែបនេះទេទើបតែពេលនេះក៏ជួបប្រទះនូវឧប្បត្តិហេតុបែបនេះតែម្តង។
សូមជម្រាបជូនថា ទឹកដីព្រំដែនគឺជាទីតាំងសមរភូមិសង្គ្រាមប្រយុទ្ធគ្នា រវាងគាគីខ្មែរពីអតីតកាល ហើយទីនោះនៅបន្សល់ទុកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ កប់នៅក្នុងដីនិងនៅលើដីនៅឡើយ។ យូរៗម្តងឧប្បត្តិហេតុដែល បង្កដោយយុទ្ធភ័ណ្ឌទាំងនេះ តែងបង្កឱ្យកើតនូវសោកនាដកម្មដល់អាយុជីវិតមនុស្សនិងអន្តរាយទ្រព្យសម្បត្តិទៀតផង៕ រក្សាសិទ្ធិដោយ៖បញ្ញស័ក្តិ