Tuesday, July 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរមួយក្រុម បានចូលប្លន់ក្នុងហាង WRING CAFE នៅជ្រោយចង្វា

spot_img

ភ្នំពេញ៖មានករណី ចោរមួយក្រុម បានចូលក្នុងហាង WRING CAFE រួចដក កាំភ្លើងខ្លី១ដើម ភ្ជង់ប្លន់យកម៉ូតូ១​គ្រឿង និងទូរស័ព្ទដៃ១គ្រឿង រួមទាំងលុយមួយចំនួនទៀត បានដោយសុវត្ថិភាព រួចជិះគេចខ្លួនបាត់តែម្ដង នៅម៉ោង៩យប់ ថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅចំណុចហាងយីហោ WRING CAFE ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា​ ។

សមត្ថកិច្ចបន្តថា៖ជនរងគ្រោះមានឈ្មោះ លឹម ខេងហួរ ភេទស្រី អាយុ៣៨ឆ្នាំ ម្ចាស់ហាងកាហ្វេ មានទីលំនៅស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ បច្ចុប្បន្ន ជនរងគ្រោះកំពុងដាក់ពាក្យបណ្តឹង នៅអាវុធហត្ថខណ្ឌជ្រោយចង្វា។

ចោរដែលចូលប្លន់ដល់ក្នុងហាងកាហ្វេខាងលើយកម៉ូតូមួយគ្រឿង ម៉ាកPJXទូរស័ព្ទមួយគ្រឿងនឹងលុយជិតម្ភៃម៉ឺនរៀលបានសំរេចហើយគេចខ្លួនដោយសុវត្ថិភាព ។

អ្នកនៅកន្លែងកើតហេតុបានឱ្យដឹងថា៖ នៅមុនពេលកើតហេតុមានជនសង្ស័យម្នាក់ជិះរថយន្តតាក់ស៊ីមួយគ្រឿងមកឈប់មុខហាងរួចហើយដើរចូលទៅក្នុងហាងធ្វើសកម្មភាពភ្ជង់ប្លន់ក្នុងខណះនោះជនសង្ស័យបានប្រតាយប្រតប់ជាមួយម្ចាស់ក្រោយមកក៏គេចខ្លួនបាត់តែម្ដង។

ក្រោយកើតហេតុកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថរាជធានីនិងខណ្ឌអន្តរាគមន៍ផងដែរ។ករណីប្លន់នៅជ្រោយចង្វាសមត្ថកិច្ចបានឈានដល់កំណត់មុខសញ្ញា ដើម្បីឈានទៅចាប់ខ្លួនជនសង្ស័យ និងបក្ខពួក ក្រោយពួកគេធ្វើសកម្មភាពប្លន់ហាងកាហ្វេមួយកន្លែង នាយប់ថ្ងៃសុក្រនេះ។

ក្នុងនោះសមត្ថកិច្ច ជនសង្ស័យខាងលើ មានរាងស្គម មុខជ្រុង សម្បុរស្រអែម កម្ពស់ប្រហែល១,៦៥ម៉ែត្រ។ ជនសង្ស័យមិនធ្វើសកម្មភាពម្នាក់ឯងទេគឺមានបក្ខពួកម្នាក់ នៅចាំបិទគូថនៅខាងក្រៅហាងកាហ្វេ ដែលជាកន្លែងកើតហេតុ។ ករណីនេះ ជនសង្ស័យបានប្លន់យកនូវទ្រព្យសម្បត្តិរបស់ជនរងគ្រោះ រួមមាន ម៉ូតូ១គ្រឿងម៉ាក ហុងដា Sh ស៊េរីឆ្នាំ២០១៦ ពណ៍ស ស្លាកលេខ 1GJ-8157 ទូរស័ព្ទដៃមួយគ្រឿងម៉ាក សាមសុង និងប្រាក់ចំនួន២២០.០០០រៀល។

យោងតាមវិដេអូពីកាមេរ៉ាសុវត្ថិភាព បង្ហាញឲ្យដឹងថា នៅមុនកើតហេតុ ជនសង្ស័យបានចូលទៅក្នុងហាងកាហ្វេក្នុងបំណងទិញភេសជ្ជៈ។ បន្ទាប់ពីឃើញឱកាសល្អ ជនសង្ស័យក៏ធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់យកលុយ ទូរស័ព្ទរបស់ជនរងគ្រោះ និងម៉ូតូមួយគ្រឿងទៀត ជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ទើបមានការភ្ញាក់ផ្អើលឆោឡោឡើងតាមក្រោយ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×